កំពង់ឆ្នាំង៖មនុស្សក្មេងចាស់ប្រុសស្រី៣នាក់បានពុលក្តាមប្រៃដែលគេហូបជាមួយបាយកកពេលព្រឹកដោយបានក្អួតចង្អោរយ៉ាងខ្លាំង និងត្រូវបានបងប្អូនអ្នកជិតខាងដឹកយកមកសង្គ្រោះបន្ទាន់នៅផ្ទះពេទ្យឯកជន។ ករណីពុលក្តាមប្រៃនេះបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៦
ខែវិច្ឆិកាឆ្នាំ២០១៤ស្ថិតក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។. សាច់ញាតិជនរងគ្រោះបាននិយាយអោយដឹងថា៖អ្នកពុលក្តាមប្រៃនោះមាន ១.ឈ្មោះ យាយធន អាយុ៦០ឆ្នាំ ២.ឈ្មោះ ស៊ុន ង៉ោ អាយុ២០ឆ្នាំ និង៣.ក្មេងតូចម្នាក់ទៀតអាយុ៣ឆ្នាំ ពួកគាត់រស់នៅក្នុងភូមិសង្កាត់ខាងលើ។
មុបពេលកើតហេតុ ពួកគាត់បានហូបក្តាមប្រៃនេះដោយអ្នកជិតខាងបានអោយ ពេលនាំគ្នាយកមកហូបជាមួយបាយកកពេលព្រឹក ក្រោយពីហូបបានជាង២ម៉ោងស្រាប់តែមានការវិលមុខនិងក្អួតចង្អោរយ៉ាងខ្លាំង ហើយអ្នកជិតខាងក៏បានជួយដឹកជនរងគ្រោះទាំង៣នាក់យកមកសង្គ្រោះបន្ទាន់នៅផ្ទះពេទ្យឯកជន។ ប្រជាពលរដ្ឋក្នុងភូមិបាននិយាយអោយដឹងថា៖កន្លងមកក៏មានការពុលក្តាមប្រៃរបៀបនេះដែរដែលគេបានសន្និដ្ឋានថា ក្តាមទាំងន៉បាន
កាត់ស្រូវប្រជាពលរដ្ឋហើយពួកគាត់បាននាំគ្នាបបាញ់ថ្នាំពុលសម្លាប់ក្តាម ហើយប្រជាពលរដ្ឋមួយចំនួនបានរើសក្តាមយកមកធ្វើក្តាមប្រៃ ហើយពេលយកមកហូបក៏មានការពុលក្អួតចង្អោវិលមុខដូច្នេះទៅ នឹងបើគ្មានការសង្គ្រោះទាន់ពេលវេលាទេនោះក៏អាចអោយជនរងគ្រោះស្លាប់បានដែរ៕