នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន០២គ្រឿងនិងចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែ កុម្ភៈ ស្អែកនេះ

0

ខេត្តព្រះសីហនុ៖នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន០២គ្រឿង នឹងចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកស្អែកថ្ងៃទី១៤ខែ កុម្ភៈ ឆ្នាំ ២០២៥ ។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកុម្ភៈ ឆ្នាំ២០២៥។១-នាវាឈ្មោះ INS SUJATA លេខ P56ប្រភេទ OPV-បណ្តោយ  ១០២ ម៉ែត្រ-ទទឹង  ១១.៥ ម៉ែត្រ-ជម្រៅទឹក  ៥ ម៉ែត្រ-ទម្ងន់ផ្ទុក  ២២៦០ តោន។២-នាវាឈ្មោះ ICGS VEERA លេខ 35.ប្រភេទ OPV-បណ្តោយ  ៩៩ម៉ែត្រ-ទទឹង  ១៤.៩ ម៉ែត្រ-ជម្រៅទឹក  ៤.៧ ម៉ែត្រ-ទម្ងន់ផ្ទុក  ៣០០០ តោន។ក្នុងឱកាសចូលចូលចត ប្រតិភូនាវាឥណ្ឌា ត្រូវបានទទួលស្វាគមន៏និង ជួបសម្តែងការគួរសមជាមួយ អភិបាលខេត្តព្រះសីហនុ។ចេញដំណើរទៅក្រុងភ្នំពេញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមនាយឧត្តម នាវី ទៀ វិញ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងទឹក។ក្នុងនោះប្រតិភូនាវាឥណ្ឌា ចេញដំណើរអញ្ជើញទៅទស្សនាព្រះបរមរាជវាំង.ទស្សនាសារៈមន្ទីរជាតិ.សារៈមន្ទីរជាតិប្រល័យពូជសាសន៍ទួលស្លែង។ និងមានការស្នើសុំធ្វើលំហាត់ល្បាតរួម ខ្នាតតូច (PASSEX) ជាមួយនាវាកងទ័ពជើងទឹកកម្ពុជា នៅមុនពេលចេញពី ខេត្ត ព្រះសីហនុវិញ៕

នាគសមុទ្រ