កំពង់ឆ្នាំង៖អាគារអធិការនគរបាលស្រុកសាមគ្គឹមានជយ័ដែលមានភាពចាស់ទ្រុតទ្រោមទៅហើយនោះត្រូវបានធ្វើការកសាងថ្មីឡើងវិញនិងបានធ្វើពិធីក្រុងពីលីបញ្ចុះគ្រឹះសីម៉ានៅព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៤ដោយមានការចូលរួមពីលោកឧត្តម្ភសេនីយត្រីប្រាក់.វុទ្ឍីស្នងការនគរបាលខេត្តកំពង់ឆ្នាំង។
លោកវរសេនីយត្រីគីមហុងអធិការនគរបាលស្រុកសាមគ្គឹមានជយ័បាននិយាយអោយដឹងថា៖អធិការនគរបាលស្រុករបស់លោកមានភាពចាស់ទ្រុតទ្រោមនិងមានការលំបាកនៅពេលមានភ្លៀងធ្លាក់ម្តងៗទទឹកឯកសារលំបានរស់នៅ។
សំណង់អាគារថ្មីដែលជាការឧបត្ថម្ភរបស់ករយួងមហាផ្ទៃមានបណ្តោយប្រវែង១៨,៥០ម៉ែត្រនិងទទឹង៨,៨០ម៉ែត្រខ្ពស់ពីដីត្រូវបានក្រុមជាងធ្វើការសាងសង់បានប្រមាណជា៤០%ហើយការសាងសង់មានរយះពេល២ខែទើបត្រូវបានបញ្ចប់សំណង់នេះធ្វើអំពីឥដ្ឋប្រកក្បឿងមាន៤បន្ទប់សម្រាប់មន្ត្រីបំពេញការងារនិងបំពាក់២បន្ទប់ទឺក២ទៀតផងនិងត្រូវចំណាយថវិការអស់
ប្រមាណជាង៦ម៉ឹនដុល្លាដែលជាថវិការរបស់ក្រសួងមហាផ្ទៃ។លោកឧត្តម្ភសេនីយត្រីប្រាក់វុទ្ធី.ស្នងកានគបាលខេត្តបានលើកឡើងនៅក្នុងពេលក្រុងពីលីបញ្ចុះកាត់ឫសីមាក្នុងថ្ងៃនេះថា៖ក្រោយពេលកសាងអាគាអធិការនគបាលស្រុកនេះរួច.មន្ត្រីនគរបាលយើងត្រូវចេះថែរក្សាអាគារសម្រាប់ធ្វើការនេះអោយបានយូរអង្វែង។ក្រោយពីរៀបចំក្រុងពីលីនិងនិមន្តព្រះសង្ឃសូត្រធម៌ប្រោះព្រហ្មដល់មន្ត្រីនគរបាលទាំងអស់អោយមានសេចក្តីសុខតទៅ.លោកស្នងកានគរបាលខេត្តបានប្រកាសចាប់បន្តការសាងសង់អាគារអធិការនគរបាលស្រុកសាមគ្គឺមានជយ័ជាបន្តទៀតចាប់ពីពេលនេះតទៅ៕