ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋរាប់ម៉ឺនអ្នក នៅក្នុងខេត្តបន្ទាយមានជ័យ នាំគ្នារិះគន់ទៅលើគណះកម្មការរៀបចំបុណ្យជាតិថ្នាក់ខេត្ត ដែលបានរៀបចំយកប្រទីបតាមអង្គភាពនានា មកដាក់តាមដងផ្លូវខុសពីបណ្តាខេត្តនិងរាជធានី ដែលគេយកប្រទីបទៅបណ្តែតនៅក្នុងទឹក ដើម្បី
អបអរសាទរព្រះរាជពីធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ តាមទំនៀមទម្លាប់ដែលខ្មែរយើងមានតាំងពីបុរាណមកម្លេះបែរជានៅក្នុងខេត្តបន្ទាយមានជ័យ គេយកប្រទីបបណ្តែតលើគោកទៅវិញ។សូមបញ្ជាក់ដែលថា ជារៀងរាល់ឆ្នាំកន្លងទៅ បុណ្យព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ នៅក្នុងខេត្តបន្ទាយមានជ័យកន្លងទៅ គឺគេធ្វើពីធីអុំទូកនៅក្នុងដងស្ទឹងទឹកថ្លា
ត្រង់ចំណុចខាងត្បូងសកលវិទ្យាល័យមានជ័យ ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យតែម្តង ឯប្រទីបរបស់មន្ទីនានា ត្រូវបានគេយកទៅដាក់បណ្តែតក្នុងដងស្ទឹងព្រះពន្លា ដែលមានរយះពេល៣ថ្ងៃ ដូចការប្ររព្ធពីធីនៅរាជធានីភ្នំពេញផងដែរ ។មានមហាជនជាច្រើនបានលើកឡើងថា កាលពីឆ្នាំ២០០៧រហូតមកដល់ឆ្នាំ២០១០ កាលណោះលោកអ៊ុងអឿន អតីតះអភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រារព្ធពីធីបុណ្យអុំទូកគគ្រើកគគ្រេង ទាំងយប់ទាំងថ្ងៃ ធ្វើអោយមហាជនទូទាំងខេត្តមានភាពអបអរសាទរក្នុងការរៀបចំដឹកនាំអោយមានព្រះរាជពិធីខាងលើនោះ ប្រកបដោយជោគជ័យ ប្រជាពលរដ្ឋបានបន្តទៀតថា ក្រោយពេល
លោកអ៊ុង អឿនបានផ្លាស់ប្តូរភារកិច្ច ត្រូវបានលោកគោស៊ុំសារឿត មកទទួលដំណែងបន្តរហូតដល់សព្វថ្ងៃ ធ្វើអោយមានការប្រែប្រួលគ្រប់ទីកន្លែង ស្ទើរមើលមិនយល់រាល់ថ្ងៃ ជាពិសេសការបង្កើតគណះកម្មការរៀបចំបុណ្យអុំទូកថ្នាក់ខេត្ត បែរជាគេធ្វើប្លែកពីទំនៀមទម្លាប់បុរាណកាល ទាក់ទិននិងការប្រារព្ធពីធីអុំទូក បណ្តែតប្រទីបនេះតែម្តង ពលរដ្ឋដ៏
ដែលបានបន្តទៀតថា គួរតែអាជ្ញាធរ យកប្រទីបមកបណ្តែតក្នុងដងស្ទឹងដូចឆ្នាំមុនៗ ទើបវាត្រឹមត្រូវ មិនត្រូវអោយព្រះរាជពិធិខាងលើនោះ ស្ងប់ស្ងាត់ដូចចោរលួចសេះនោះទេ ហើយក៏មិនត្រូវយកប្រទីបមកបង្អួតភ្ញៀវតាមដងផ្លូវនោះឡើយ ពលរដ្ឋបានបន្តទៀតថា ពួកគាត់ហួសចិត្តនឹកស្មានមិនដល់ថា គណះកម្មការរៀបចំបុណ្យជាតិរបស់ខេត្តបន្ទាយមានជ័យ រើសយកថ្ងៃទី៩ និងថ្ងៃទី១០ធ្វើជាព្រះរាជពិធីអុំទូក ក្រោយបុណ្យជាតិទៅវិញ ដែលនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទសកម្ពុជា ត្រូវបានបញ្ចប់នៅកម្មវិធីអុំទូករបស់ខ្លួននៅល្ងាចថ្ងៃទី៧ ខែវិច្ចិការ ឆ្នាំ២០១៤ តែម្តង ក្នុងនោះដែរ មហាជនជាច្រើនបានសំណូមពរដល់ថ្នាក់លើមេត្តាជួយកំណែគំរុងលើប្រពន្ធ័ដឹកនាំ នៃខេត្តបន្ទាយមានជ័យផង បើពុំនោះទេពិធីបុណ្យជាតិផ្សេងៗ ត្រូវបានគេប្រែក្រឡាស់ខុសផ្ទុយពីទំនៀមទម្លាប់របស់ខ្មែរដែលមានតាំងពីបុរាណមកម្លេះ ។
លោកគោស៊ុំសារឿត បានប្រកាសផ្សពផ្សាយ ជូនបងប្អូនជនរួមជាតិ កាលពីព្រលប់ថ្ងៃទី៦ ខែវិច្ចិការ ឆ្នាំ២០១៤ នៅក្នុងវេតិការខេត្តបន្ទាយមានជ័យតែម្តង ខណះដែលលោកអញ្ញើញចូលរួមជាគណះអធិបតីក្នុងពិធីអកអំបុក សំពះព្រះខែ ចំថ្ងៃពេញបរមីដែលលោកបានបញ្ជាក់ថា ពិតមែនហើយ ប្រទីបគេត្រូវយកទៅដាក់បណ្តែតលើទឹក ឯប្រទីបក្នុង
ខេត្តបន្ទាយមានជ័យយើងគឺត្រូវបានគេយកមកដាក់ដង្ហែរគ្នាបណ្តែតលើគោកតាមបណ្តោយផ្លូវជាតិលេខ៥ ចំកណ្តាលក្រុងតែម្តង លោកគោស៊ុំសារឿត បានបន្តទៀតថា កាដាក់ប្រទីបលើគោកបែបនេះគឺដើម្បីលំអរសោភណ័ភាពទីក្រុង និងធ្វើអោយមានការចាប់អារម្ភណ៏ដល់ភ្ញៀវដែលកំពុងធ្វើដំណើរតាមដងផ្លូវវជាតិឆ្លងកាត់ខេត្តបន្ទាយមានជ័យទៅបណ្តាខេត្តផ្សេងៗទៀត អោយមានការចាប់អារម្ភណ៏មកលើប្រទីបដែលបានរៀបចំរួចហើយនោះ លោកបានបន្តទៀតថា ថ្វីបើវាការរៀបចំនេះវាខុសពីទំនៀមទម្លាប់ពីបុរាណមែន តែវាបានសោភណ័ដ៏ស្រស់បំព្រងយោងវាក៏ល្អម្យ៉ាងដែរ៕