ខេត្តស្រះកែវព្រះរាជាណាចក្រថៃ៖ក្នុងការអនុវត្តគម្រោងជំរុញលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកសិកម្មនិងផលិតផល ភូមិមួយផលិតផលមួយ (OTOP) ដែលជាព្រឹត្តិការណ៍ជំរុញដ៏មានសារៈសំខាន់និងការអភិវឌ្ឍទីផ្សារតាមស្រុកជាប់ព្រំដែន ដែលផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍ដែលមានការរៀបចំសកម្មភាពទំនាក់ទំនងពាណិជ្ជកម្មនិងការចរចា ចាប់ដៃគូពាណិជ្ជកម្មក្រោមប្រធានបទ”B2B SMEs thailand-Cambodia 2025″ មន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ រៀបចំព្រឹត្តការណ៍ និងទស្សនះកិច្ចរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២៥នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។
ព្រឹត្តិការណ៍នេះក៍មានវត្តមានលោក ដុំវណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្ម លោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនិងលោកលោកស្រីជាសមាជិក លោក ស៊ុតចៃ ថងកែវ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ ចូលរួម។
ក្នុងជុំជួបពិភាក្សា ជាមួយនឹងប្រធានសភាខេត្តស្រះកែវ លោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បានស្នើលើកិច្ចសហប្រតិបត្តិការបន្តមានដូចខាងក្រោម÷ ក-បន្តអនុស្សរណៈ នៃការយោគយល់គ្នា ដោយផ្អែកលើកាលានុវត្តភាពមានដូចជា៖
១-កសិកម្ម កសិកម្ម-ឧស្សាហកម្ម និងនវានុវត្តន៍ ២- ការធ្វើពាណិជ្ជកម្មឆ្លងដែន(នាំចេញ-នាំចូល) ៣- ភូមិមួយ ផលិតផលមួយ ៤- សុខភាពសាធារណៈ ៥- កម្លាំងពលកម្ម
៦- បើកច្រករបៀង ៧- ទេសចរណ៍។
ខ-សភាបន្ទាយមានជ័យ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីទេសចរណ៍រវាងខេត្តជាប់ព្រំដែន ស្រះកែវ-បន្ទាយមានជ័យ ភាគីថៃតំណាងដោយលោកស្រី រ៉ាទ្រី សែងរុងរឿង អនុប្រធានសភាស្រះកែវ ទទួលបន្ទុកកិច្ចការទេសចរណ៍ និងជាប្រធានក្រុមហ៊ុនទេសចរណ៍ អារញ្ញ-ស៊ីសុផុន ត្រាវដែល(ARAN SISOPHON TRAVEL) តំណាងលោក ប៊ាំរ៊ុង ឡចារឺនវឌ្ឍន:ឆ័យ ប្រធានសភាពាណិជ្ជកម្ម ដោយមានអភិបាលខេត្ត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវជាសាក្សី។
លោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មានប្រសាសន៍អបអរសាទរនិងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ រៀបចំព្រឹត្តិការណ៍នេះពីមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ ដើម្បីជំរុញលើកកម្ពស់តម្លៃបន្ថែមនៃផលិតផលកសិកម្មនិងផលិតផល ភូមិមួយផលិតផលមួយ (OTOP) ដែលជាព្រឹត្តិការណ៍ជំរុញដ៏មានសារៈសំខាន់និងការអភិវឌ្ឍទីផ្សារតាមស្រុកជាប់ព្រំដែន ដែលផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍ ស្របតាមគោលការណ៍របស់រាជរដ្ឋភិបាល ក្នុងការទំនាក់ទំនងអ្នកវិនិយោគ បង្កើតក្រុមហ៊ុនក្នុងស្រុក ។ដោយ៖ឃិន គន្ធា