ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវបានប្រជាពលរដ្ឋហៅថាជើងកាងប្រចាំភូមិ អស់ល័ក្ខត្រូវគេវាយសន្លប់នៅក្នុងថ្លុកឈាមខណៈដែលក្រុមជើងកាងនេះ ផឹកស្រាស្រវឹងហើយទាញកាំបិតដេញកាប់គេនៅក្នុងរោងការដែលគេកំពុងតែរាំសប្បាយ ក៏ប៉ុន្តែដោយអកុសល្យគ្នាគេច្រើនជាងទើបព្រួតវាយបណ្ដាលអោយរងរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៩ខែមិនាឆ្នាំ២០១៤ស្ថិតនៅក្នុងភូមិខ១ សង្កាត់ច្រាំងចំរះ២ ខណ្ឌឫស្សីកែវ។
យោងតាមប្រភពព័ត៌មានពីសំណាក់ប្រជាពលរដ្ឋដែលមានកម្មវិធីមង្គលការខាងលើបានអោយដឹងថា មុនពេលកើតហេតុឈានដល់មានហេតុការណ៍ខាងលើនេះ បន្ទាប់ពីជិតចប់កម្មវិធីម្ចាស់ដើមការនិងភ្ញៀវកំពុងតែរាំលេងយ៉ាងសប្បាយ ស្រាប់តែមានក្រុមក្មេងជើងមួយក្រុមមានគ្នាប្រហែល៤ទៅ៥នាក់បានកាន់កាំបិតគ្រប់ៗដៃ បានដើរសំដៅមកក្នុងវង់រាំបំរុងកាប់ដេញកាប់ភ្ញៀវដែលកំពុងរាំងលេងនោះ តែត្រូវបានអ៊ុំស្រីម្នាក់បានចេញមុខមកឃាត់កុំអោយក្រុមយុវជនទាំងនោះបង្ករឿង តែក្រុមជើងកាងនោះមិនស្ដាប់ឡើយក៏រត់ចូលទៅក្នុងវង់ដែលកំពុងរាំ
ខាងលើធ្វើអោយភ្ញៀវដែលកំពុងរាំព្រួតដេញវាយក្រុមក្មេងជើងកាងនោះបណ្ដាលអោយរត់ជាន់ជើងគ្នាវិញ ខណៈនោះក៏មានក្រុមក្មេងជើងម្នាក់រត់ដួលក៏ត្រូវបានក្រុមភ្ញៀវនាំគ្នាព្រួតវាយបណ្ដាលអោយរងរបួសនៅក្នុងថ្លុកឈាម ទើបគណៈបញ្ជាការសង្កាត់ច្រាំងចំរះ២ ចុះមក
អន្តរាគមន៍ទាន់ពេលវេលា កុំអីប្រហែលជាគ្មានសល់ជីវិតឡើយ។ បន្ទាប់ពីកើតហេតុគណៈបញ្ជាការសង្កាត់បានឃាត់ខ្លួនជនសង្ស័យយកមកគណៈបញ្ជាការសង្កាត់និងបានដកហូតវត្ថុតាងមានកាំបិតនិងបំពង់ទីបដែលក្រុមជើងការនេះយកទៅធ្វើសកម្មភាពខាងលើ។
ប្រជាពលរដ្ឋនបានអោយដឹងថាទៀតថា ចំពោះក្រុមក្មេងទំនើងខាងលើនេះគឺតែងតែបង្ករឿងពេលដែលមានបុណ្យទាននៅក្នុងភូមិមិនដែលលោះម្ដងណាទេទើបថ្ងៃនេះគាត់ចង់អោយអាជ្ញាធរអប់រំនិងធ្វើការដោះស្រាយអោយបានសមស្របចំពោះក្រុមក្មេងទំនើងខាងលើនេះ កុំអោយមានកើតហេតុនៅ។