ខេត្តព្រះសីហនុៈលោកកនូសុផលមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថានៅថ្ងៃឈប់សំរាកព្រះរាជពិធីបុណ្យអ៊ុំទូកអកអំបុកសំពះព្រះខែឆ្នាំនេះគ្រាន់តែរយពេល២ថ្ងៃគឺចាប់ពីរថ្ងៃទី០៥និងថ្ងៃទី០៦ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរៈជាតិប្រមាណជាង៦ម៉ឺននាក់បានធ្វើដំណើរមកលេងកម្សាន្តនៅ
តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុក៍ដូចជាតាមបណ្តាលរមណីយ៍ដ្ឋានផ្សេងៗជាច្រើនកន្លែងទៀតដូចជារមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ.រមណីយ៍ដ្ឋានទឹកធ្លាក់ថ្មរូងក្នុងស្រុកកំពង់សីលារួមនិងតាមបណ្តាលកោះនានាមួយចំនូនទៀតផងដែរ។ហើយសំរាប់ភ្ញៀវទេសចរណ៍ថ្ងៃទី០៧ក៍មានចំនូនច្រើនគូរឲ្យកត់សម្គាល់ផងដែរប៉ុន្តែរមិនទាន់អាចកំណត់បានដោយសារតែចំនូនភ្ញៀវទេសចរណ៍ចេះតែបន្តចូលមកមន្ថែមទៀត។
.កំណើនអ្នកទេសចរណ៍ច្រើនបែបនេះត្រូវបានគេវាយតំលៃថាបណ្តាលមកពីសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានស្ថេរភាពប្រទេសជាតិមានសុខសន្តិភាពរូមផ្សំការរៀបចំសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំសេវាកម្មជូនអ្នកទេសចរណ៍មានដំណើរការល្អប្រសើរជាងបណ្តាលឆ្នាំមុនៗដូចជាការលក់ដូរមិនមានការតំឡើងថ្លៃរកន្លែងលក់អាហារមានរៀបចំជា
សៀវភៅកំណត់តំម្លៃមុខម្ហូបច្បាស់លាស់ទទូលស្គាល់ដោយមន្ទីរទេសចរណ៍ខេត្តហើយនៅតាមសណ្ឋាគារឬផ្ទះសំណាក់ផ្សេងៗក៍ដូចគ្នាដែរគឺមានភ្ញៀវទេសចរណ៍ចូលទៅស្នាក់នៅពេញៗបន្ទប់ហើយរក្សាបាននៅតំម្លៃប្រាកដប្រជាតាមការប្រកាស់របស់អជ្ញាធរខេត្តពោលគឺប្រជាពលរដ្ឋដែលជាអាជីវករមានការយល់ដឹងល្អប្រសើរជាងមុនពាក់ពន្ធ័លើសេវាកម្មបំរើភ្ញៀវទេសចរណ៍។នៅក្នងខណៈពេលដែលមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តដូចនេះយើងសង្កេតឃើញថាបណ្តាលសន្តិសុខត្រូវបានគេរឹតបន្តឹងទាំងថ្ងៃទាំងយប់ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ផងនិងទប់ស្កាត់អំពើចោរកម្មចោរលូចចោរឆក់ពីសំណាក់កងសន្តិសុខប៉ូលីសនិងកងរាជអាវុធហត្ថហើយប្រជាពលរដ្ឋអ្នកប្រកបរបរអជីវកម្មផ្សេងៗក៍សប្បាយរីករាយជាមួយសេវាកម្មរបស់ខ្លូនដោយសហការជាមួយអាជ្ញាធរបានល្អប្រសើរ៕