ខេត្តព្រះសីហនុ៖ស្ត្រី ឈឺពោះសម្រាលកូននៅក្រុងកោះរ៉ុង មិនមានលទ្ធភាពរកមធ្យោ បាយមកសម្រាល កូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះត្រូវបានអូប័រពេទ្យ របស់ក្រុមហ៊ុន GTVCរបស់ អ្នក ឧកញ៉ា ទៀ វិចិត្រ ដឹកបញ្ជូនទៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាព។



អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជល យាន ខេត្តព្រះសីហនុបានឲ្យដឹងថា៖នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូន អូប័រល្បឿនលឿនរបស់ក្រុមហ៊ុន GTVC ទៅទទួលយកស្រ្តីម្នាក់ឈ្មោះ ស្រៀង សុខជា អាយុ ១៨ឆ្នាំ រស់នៅភូមិ សុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុឈឺពោះសម្រាលកូននៅក្រុងកោះរ៉ុង បញ្ជូនមកកាន់ មន្ទីរពេទ្យខេត្តព្រះសីហនុ។



ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុង ព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕


នាគសមុទ្រ