​ស្លាក​រំលឹក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​ពាម​រក៍​មើលរូប​សម្តេច​ទាំងបី​លែងឃើញ​ហើយ អាជ្ញាធរ​ស្រុក​មិន​បើកភ្នែក​មើល

0

(​ខេត្តព្រៃវែង​) ស្លាក​រំលឹក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បាន​រលុប​ពណ៌ មើលរូប​សម្តេច​ទាំងបី​លែងឃើញ​ហើយ ។​មិនមាន​អាជ្ញាធរ​ស្រុក​ពាម​រក៍ ឬក៏​អាជ្ញាធរ​ឃុំ​ចុះទៅ​ពិនិត្យមើល ឬក៏​យកមក​ធ្វើ​ឡើងវិញ ដើម្បី​អោយឃើញ​រូប​

សម្តេច​ទាំងបី អោយបាន​ច្បាស់​។​​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បានធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅនឹង​អាជ្ញាធរ​ស្រុក​ពាម​រក៍ ពិសេស​គឺ​លោក​អភិបាលស្រុក​តែម្តង តាំងពី​លោក​មកកាន់​តំណែង​ជា​អភិបាល ស្រុក​ពាម​រក៍ មិនដែល​ឃើញ​លោក​ចុះ​ពិនិត្យមើល​ការខុសត្រូវ​ 20141027_091309

ក្នុង​ដែនដី​ដែល​លោក​គ្រប់គ្រង ឬក៏​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​នោះទេ ។​​ជាក់ស្តែង ដូចជា​ស្លាក​រំលឹក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ភូមិ​បាទី មើលលែងឃើញ​រូប​សម្តេច​ទាំងបី​ហើយ នៅជាប់​ចិញ្ចើម​ផ្លូវជាតិ​ដែល​លោក​អភិបាលស្រុក ធ្វើដំណើរ​ឆ្លងកាត់​រាល់​ថ្ងៃ ចុះ​ហេតុអ្វី​លោក​មិន​បើកភ្នែក​មើល​ផង ។

ពួកគាត់​បន្តទៀតថា ស្លាក​រំលឹក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ស្រុក​ពាម​រក៍ មើលលែងឃើញ​សម្តេច​ទាំងបី​យូរណាស់​មកហើយ អាជ្ញាធរ​ឃុំ​ស្រុក​មិនដែល​ឃើញ​ចុះ​ពិនិត្យមើល​ទុក​យូរៗ​ទៅ ស្លាក​រំលឹក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​នឹង​មើលលែងឃើញ​អ្វី​ទាំងអស់ ឃើញតែ​ផ្ទាំង​ស ទៅវិញ ។ ភាពមិន​យកចិត្តទុកដាក់​គ្មាន​ម្ចាស់ការ ខ្វះ​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ភូមិ​ឃុំ​មាន​សុវត្ថិភាព​មិនអាច​កើតមាន​បានឡើយ ។​​

ប្រជាពលរដ្ឋ​សូម​ផ្តាំ​តាមរយះ​កាសែត​កម្ពុ​ជាថ្មី​ប្រាប់​ទៅ​លោក ជុំ សាមឿន អភិបាល ស្រុក​ពាម​រក៍ សូម​អញ្ជើញ​ចុះមក​ពិនិត្យមើល​ស្លាក​រំលឹក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិ​បាទី​ផង មើលលែងឃើញ​រូប​សម្តេច​ទាំងបី​ហើយ ព្រោះ​ពួកគាត់​មិនអាច​ប្រាប់​លោក អភិបាល​ដោយផ្ទាល់​មាត់​បានទេ ដោយសារ​លោក​ជិះ​ក្នុង​រថយន្ត​បិទ​កញ្ចក់​ជិត ស្រែកប្រាប់ លោក​ក៏​មិនលឺ​ដែរ ប្រជាពលរដ្ឋ​សង្ឃឹមថា លោក​អភិបាលស្រុក​អាច​នឹង​បាន​ជ្រាប​តាមរយះ កាសែត​កម្ពុ​ជាថ្មី ហើយ​លោក​ប្រាកដជា​ចុះមក​ត្រួតពិនិត្យ ស្លាក​រំលឹក​ខួប​ថ្ងៃ​បង្កើត​គណបក្ស ប្រជាជន​កម្ពុជា​នៅក្នុង​ភូមិ​បាទី ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ជាមិនខាន ។