ខេត្តព្រះសីហនុ៖ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ខែកម្ភៈឆ្នាំ២០២៥ នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោមដែលជាក្រុងបង្កើតថ្មី នៃខេត្តព្រះសីហនុ ដោយ កម្មវិធនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិ បាល រងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងក្រុមប្រឹក្សាឃុំ សង្កាត់ ។
ក្នុងនោះលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងត្រូវបានផ្លាស់ប្តូរតែងតាំង មកជាអភិបាលក្រុងកំពង់ សោមវិញ និង ប្រកាស តែងតាំង អភិបាលរងក្រុងចំនួន៦នាក់ និង សមាជិក្រុមប្រឹក្សារក្រុងចំនួន១២នាក់ និង ប្រគល់ត្រារដ្ឋបាល សង្កាត់ ទាំង៥ ក្នុងនោះរួមមានសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់ បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ។
លោកសំរិត សុផាត ប្រធានក្រុមប្រឹក្សាក្រុង និងលោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម បានសម្តែងនូវការគោរព និង ដឹងគុណយ៉ាងក្រៃលែង ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹក នាំដ៏ត្រឹមត្រូវ ប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃហ្មត់ចត់ និងប៉ិនប្រសប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ទំនុកចិត្ត ផ្តល់ភារកិច្ចឱ្យមកដឹកនាំ ចាត់ចែង ដោះស្រាយបញ្ហាផ្សេងៗ ប្រចាំ ថ្ងៃនៅក្រុងកំពង់សោម ដើម្បីបន្តថែរក្សាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព សង្គម ការពារសុវត្ថិភាពឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ ព្រមទាំងការរៀបចំព្រឹត្តិការណ៍ជាតិ អន្តរជាតិ សំខាន់ នៅក្នុងក្រុង ជាមួយគ្នានេះ ក៏ជាការផ្ដល់លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាននិងការផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការនិងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនក្នុងក្រុងដោយភាពម្ចាស់ការខ្ពស់ចំគោលដៅទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលតម្លាភាពគណនេយ្យភាពយុត្តិធម៌បរិយាបន្ននិងសមធម៌ដែលជាបុរេលក្ខខណ្ឌចាំបាច់ សម្រាប់ធានា ដល់ការរស់នៅ ប្រកបដោយភាពសុខសាន្ត របស់ប្រជាជន និងជាពិសេសចូលរួមសម្រេច ឱ្យបានក្នុងការជំរុញខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុ បំណង។ បន្តកសាងអភិវឌ្ឍ ជូនប្រជា ជនក្នុងក្រុងកំពង់សោមដើម្បីជាសក្ខីភាពឆ្លើយតបនឹងការផ្តល់នូវការគាំទ្រនិងជំនឿជឿជាក់ប្រកបដោយទំនុកចិត្តពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអបអរសាទរចំពោះលោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាក្រុងកំពង់សោម ត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សា សង្កាត់ទាំង៥ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតឡើងវិញជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោមអាណត្តិទី១ ដើម្បីបន្តដឹក នាំរដ្ឋបាលក្រុងថ្មីនេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍឱ្យមានការរីក ចម្រើនលើគ្រប់វិស័យបន្ថែមទៀតក្នុងការអនុវត្តការងារបម្រើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើភាពតម្លាភាពគណនេយ្យភាពសមធម៌ពិសេសមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
ផ្អែកតាមមតិបេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្រុងថ្មី(ក្រុងកំពង់សោម)បានបង្ហាញឱ្យឃើញថាក្រុមប្រឹក្សាអាណត្តិទី១គណៈអភិបាលមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់កងកម្លាំងមានសមត្ថកិច្ចនិងប្រជាពលរដ្ឋទូទាំងក្រុងកំពង់សោមនឹងរួមសាមគ្គីគ្នាផ្ទៃក្នុងដោយសហការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូល ដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការជួយសង្គ្រោះជំងឺឆ្លងរាតត្បាតផ្សេងៗ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ហើយ សមិទ្ធផល និងស្នាដៃដែលសង្កាត់ទាំង៥ នៃរដ្ឋបាលក្រុងកំពង់សោម សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ពុជាយើងដើរតួនាទីកាន់តែសកម្មក្នុងតំបន់ និងលើឆាក អន្តរ ជាតិ។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា ការងារបន្ទាន់ដែលចាំបាច់ពីការចូលកាន់តំណែងក្រុម ប្រឹក្សាក្រុងកំពង់សោម ផ្អែកតាមបទប្បញ្ញត្ដិមាត្រា៧០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ របស់ខ្លួនមិនឱ្យហួសពី ១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំ ចូលកាន់តំណែង។ ក្រុមប្រឹក្សាក្រុងកំពង់សោម ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន មិនឱ្យមុន ២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ ឡើយ។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត សង្ឃឹមយ៉ាង មុតមាំថា ក្រុមប្រឹក្សា គណៈអភិបាល និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ នៃក្រុងកំពង់ សោម នឹងខិតខំរួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងអាណត្តិទី១នេះ។ សូមរម្លឹកថា ខេត្តព្រះសីហនុ មានក្រុងចំនួន៣ និងស្រុកចំនួន៣ ក្នុងនោះ ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម ស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ ៕នាគសមុទ្រ