រដ្ឋលេខាធិការក្រសួងការងារ អញ្ញើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការក្រសួងការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូបច្ចេកទេស នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងបុគ្គលិក មន្ត្រីរាជការអង្អភាពរបបសន្តិសុខសង្គម នៅសាលប្រជុំមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន ។

ឯកឧត្តម ឡៅ ហ៊ីម រដ្ឋលេខាធិការ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលដែលបានខិតខំបំពេញការងាររបស់ខ្លួនស្របតាមកម្មវិធីនយោបាយរបស់ក្រសួង និងកិច្ចសហការយ៉ាងជិតស្និទ្ធប្រកបដោយផ្លែផ្កាជាមួយស្ថាប័នពាក់ព័ន្ធផងដែរ។

ជាមួយគ្នានេះដែលឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា៖ ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបន្តបង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសមស្របតាមតម្រូវការទីផ្សារការងារ ដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវមានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ  ជាពិសេសត្រូវខិតខំប្រឹងប្រែងតស៊ូព្យាយាមធ្វើការងារអោយបានល្អប្រសើរទៅតាមជំនាញរបស់ខ្លួន និងត្រូវគោរពវិន័យ ពេលវេលាការងារ ដើម្បីអោយខ្លួនយើងក្លាយជាមន្រ្តីល្អ។

យោងតាមរបាយការណ៍របស់លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបានអោយដឹងថា៖ បច្ចុប្បន្នមន្ទីរការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន មានការិយាល័យចំនួន ០៦  និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន០១ មានមន្រ្តីរាជការសរុបចំនួន ៣២ រូប ក្នុងនោះប្រុស ២៨ រូប  ស្រី ០៤ រូប ដែលចែកចេញជា៖  ក្របខ័ណ្ឌរដ្ឋបាលចំនួន១០ នាក់ ស្រី ០១ នាក់ , ក្របខ័ណ្ឌគ្រូបច្ចេកទេស ចំនួន ១៩ នាក់ ស្រី ០២ នាក់,ក្របខ័ណ្ឌគ្រូបង្រៀនចំនួន ០៣នាក់ ស្រី ០១ នាក់ ជាមួយនេះ សាខារបបសន្តិសុខសង្គម ខេត្តប៉ៃលិន មានមន្រ្តី និងបុគ្គលិកសរុបចំនួន ១១នាក់ ស្រី ៥នាក់ ក្នុងនោះមានមន្ត្រីចំនួន ៣នាក់ និងបុគ្គលិកសរុបចំនួន ៨នាក់ ស្រី ៥នាក់។ លោកបានបន្តថា៖ ក្នុងឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានចុះឈ្មោះសិស្សចូលរៀនកម្មវិធីផ្តល់ជំនាញជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យសរុបចំនួនឋ១៣៤៨ នាក់ ស្រី៦០៨នាក់ មានប័ណ្ណក្រីក្រ និងប័ណ្ណហានីភ័យសរុបចំនួន៧៣៧ នាក់ ស្រី៣៧៧នាក់ ។ មានសិស្សកំពុងសិក្សាសរុបចំនួន ៥៩៩នាក់ ស្រី ៣០៧ នាក់ មានប័ណ្ណក្រីក្រ និងប័ណ្ណហានីភ័យសរុបចំនួន២៨៨ នាក់ ស្រី១៩២នាក់ ។ សិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ២៦៦នាក់ ស្រី ១១១ នាក់ មានប័ណ្ណក្រីក្រ និងប័ណ្ណហានីភ័យសរុបចំនួន១៩៥ នាក់ ស្រី៩០នាក់ ។ សិស្សទទួលបានការងារធ្វើសរុបចំនួន ១០២នាក់ ស្រី ៤១ នាក់មានប័ណ្ណក្រីក្រ និងប័ណ្ណហានីភ័យសរុបចំនួន៥៨ នាក់ ស្រី២៧នាក់។

អត្ថបទ៖ភ្នំខៀវ ប៉ៃលិន