​សណ្ឋាគារ​ដឹ​សា​ម៉ារ​ហ្វ៊ូ​ណន​ខេត្តសៀមរាប​រំលោភ​ ​យក​ផ្លូវ​សាធារណៈ​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​

0


​សៀមរាប​៖​សណ្ឋាគារ​មួយ​ឈ្មោះថា​THE SAMAR VILLA & SPA RESORE FOU-NAN (​ដឹ​សា​ម៉ារ​ហ្វូណន​) នៅក្នុង ក្រុង​សៀមរាប បាន​នឹង​កំពុង​រង​នូវ​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​ថា​បាន​រំលោភ​យក​ផ្លូវ សាធារណៈ​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ CAM01825 (1)ស​ណ្ឋ​គារ​នោះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក ចក​ក្រុង​ខេត្តសៀមរាប ដែលមាន​ម្ចាស់​កម្មសិទ្ធិ​ជា​ជនជាតិ​បារាំង​ពីរ​នាក់​ឪពុក​និង​កូន​ដោយ​ឳ​ពុក​មានឈ្មោះ CHRISTIAN JACQUES (​គ្រិ​ស្ទែ​ន ជេ​ក​ខ្វី​ស​) កាន់​ប៉ាស្ព័រ​លេខ 13CV 35576 ចំណែក​កូន​ជា​អ្នកមើលការខុសត្រូវ​នៅក្នុង​សណ្ឋាគារ​ឈ្មោះ BERTRIAND CHRISTIAN JEAN (​បឺ​ទ្រែ​ន ច្រិ​ស្ទែ​ន ជេន​) កាន់​ប៉ាស្ព័រ​លេខ 13FV32340​។​IMG_1716463274403
ប្រជាពលរដ្ឋ​បាន​និយាយ​ចោទប្រកាន់ថា ពី​នាក់​ឳ​ពុក​និង​កូន​ជា​ជនជាតិ​បារាំង​នោះបាន​យក​សំណាញ់​ពណ៌ ខៀវ​មក​បិទផ្លូវ​សាធារណៈ​ទុក​តែ​ប្រឡោះ​តូច​មួយ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​។ ប្រជាពលរដ្ឋ បាន​ថ្លែង​ទៀតថា ពីមុន​ផ្លូវ​នោះ​គឺមាន​ទំហំ​ធំ​ងាយស្រួល​ធ្វើដំណើរ​តែ​ឥឡូវ​មិនដឹង​ជា​យ៉ាងម៉េច​បានជា​ជន ជាតិ​បារាំង​នោះ​យក​សំណាញ់​ខៀវ​មក​បាំង​ទុក​តែមួយ​ប្រឡោះ​តូច​អោយ​ប្រជាជន​ធ្វើដំណើរ​ទៅវិញ​ថែមទាំង​មានការ​គំរាមកំហែង​មកលើ​ប្រជាពលរដ្ឋ ព្រមទាំង​មើលងាយមើលថោក​មកលើ​ប្រជាពលរដ្ឋ​ដែលមាន​ទី​លំ នៅក្បែរ​សណ្ឋាគារ​ខាងលើ​នោះ​ផងដែរ​។IMG_1194

ដើម្បី​កុំ​អោយស្តាប់​តែ​ម្ខាងៗ​អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ទៅដល់ ទីតាំង​សណ្ឋាគារ​ដែល​រង​នូវ​ការរិះគន់​នោះ​ដើម្បី​ស៊ើបសួរ​ព័ត៌មាន​អោយបាន​ជាក់លាក់ ដឹងអី​គ្រាន់តែ​ពេល អ្នកយកព័ត៌មាន​យើង​បាន​ចុះ​ទៅដល់ ហើយនឹង​ថតរូប​ផ្តិត​យក​រូបភាព​នៃ​ការបិទផ្លូវ​សាធារណៈ​នោះ​រួច​មិន ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​ម្ចាស់​សណ្ឋាគារ​ជនជាតិ​បារាំង​ពីរ​នាក់​ឪពុក​និង​កូន​នោះបាន​ស្ទុះ​ចេញពី ក្នុង​សណ្ឋាគារ​មក​ចាប់​ដកយក​ម៉ាស៊ីនថតរូប​របស់​អ្នកសារព័ត៌មាន​បោះចោល ហើយ​ថែមទាំង​ដេញ​វ៉ៃ​អ្នក សារព័ត៌មាន​ទៀតផង​។DSC09028-1

ក្រោយមក​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ទៅ​ប៉ុស្ដិ៍នគរបាល​សង្កាត់​គោកចក​ឲ្យ ជួយ​អន្ដរាយ​គម​ន៍ ពេលដែល​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​ជនជាតិ​បារាំង​ធ្វើ​ឬ​ក​ហាក់ដូច ជា​គ្មាន​រឿង​អ្វី​ទាំងអស់ បន្ទាប់មក​នាំ​សមត្ថកិច្ច​ទៅ​មើល​កន្លែង​បិទផ្លូវ​ពេលនោះ​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​នៅ ក្បែរ​នោះបាន​ស្រែកថា ជនជាតិ​បារាំង​នេះ​រំលោភ​យក​ដី​សាធារណៈ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល បន្ទាប់មក​សមត្ថកិច្ច​ប៉ុស្ដិ៍​បាន​រាយការណ៍​ទៅ​ប៉ូលិសអន្តោប្រវេសន៍​ដើម្បី​នាំខ្លួន​ជនជាតិ​បារាំង​ពីរ​នាក់​ឪពុក និង​កូន​ទៅ​បំភ្លឺ​នៅ​ជុំវិញ​នៃ​រឿងរ៉ាវ​បោក​កាមេរ៉ា​របស់​អ្នក​សារពត៌មាន​។IMG_1708610491199

ពេលទៅដល់​ប៉ុស្ដិ៍​ប៉ូលិស​គោកចក ជនជាតិ​បារាំង​បាន​ឲ្យ​ដឹង​តាមរយៈ​បុគ្គលិក​បកប្រែ​របស់ខ្លួន​ថា រឿងនេះ​ពួកគេ​មិន​ទទួលខុសត្រូវ​អ្វី​ទាំងអស់ ថែមទាំង​គម្រាម​អ្នកសារព័ត៌មាន​ថាបើ​ហ៊ាន​ចុះផ្សាយ​រឿងនេះ​ពួកគេ​នឹង​ប្តឹង​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែង​នោះបាន​បញ្ជាក់ប្រាប់​អ្នកយកព័ត៌មាន​ទៀតថា ម្ចាស់​សណ្ឋាគារ​ជនជាតិ បារាំង​ពីរ​នាក់​ឪពុក​និង​កូន​នេះ​តែងតែមាន​ការឈ្លោះទាស់ទែង​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ជារឿយៗ​ដោយ​គ្មាន​កោតក្រែង​អ្នកណា​ទាំងអស់​ព្រោះ​លឺ​ល្ហៀ​ងៗ​ថា​ជនជាតិ​បារាំង​នោះ​មាន​ខ្សែ​អ្នកមានអំណាច ម្នាក់​នៅ​កាង​ពីក្រោយ​ខ្នង​ទើប​ជនជាតិ​បារាំង​នោះ​ហ៊ាន​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​របស់គាត់​សូម្បីតែ​សមត្ថកិច្ច​ក៏​និយាយថា​ជនជាតិ​បារាំង​នេះ​មាន​អត្តចរិត​អាក្រក់​ណាស់ ។​
​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ​នៅក្បែរ​សណ្ឋាគារ​ខាងលើ​នោះបាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​និង​លោក​អភិបាលខេត្ត​ឃឹម​ប៊ុន​សុង​មេត្តាជួយ​ដោះស្រាយ​បញ្ហា​ដែល​ជនជាតិ​បារាំង​ម្ចាស់​សណ្ឋាគារ THE SAMAR VILLA & SPA RESORE FOUNAN រំលោភ​យក​ផ្លូវ​សាធារណៈ​ធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិត ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកក្រីក្រ​ដែលមាន​ទីលំនៅ​នៅក្បែរ​សណ្ឋាគារ​នោះ​ផង​៕​ខេង​ឧ​ត្ត​ម​