(ឧត្តរមានជ័យ)អាជា្ញធរស្រុកអន្លង់វែងប្រារព្ធពិធីបុណ្យអុំទូកលើកទី៥ ក្នុងឱកាសអបអរសាទរបុណ្យចេញព្រះវស្សានៅបឹងប្រវត្តសាស្ត្រអូរជីកនៅស្រុកអន្លង់វែង កាលពីវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី៨ឆ្នាំ២០១៤ក្រោមអធិបតីភាពលោកស ថា វី អភិបាលនៃគណះអភិបាលខេត្តឧត្តរ
មានជ័យ និងលោកឧកញ៉ាលឹម ហេងប្រធានក្រុមហ៊ុនសណ្ថគ្គាវីសតសាជាំ នឹងលោកយឹម ធិនប្រធាន ក្រុមប្រឹក្សាខេត្ត។ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជុំវិញ ខេត្ត កីឡាករ.កីឡាការិនីទូក នឹងប្រជាពលរដ្ធភ្ញៀវជាតិនិងអន្តរជាតិចូលរួមរាប់ពាន់នាក់ផងដែរ។
បន្ទាប់មកលោកយឹម ផាន់ ណា អភិបាលស្រុកអន្លង់វែងបានមានប្រសាសន៍ធ្វើរបាយការណ៍ រៀបចំបុណ្យអុំទូកនៅក្នុងស្រុកអន្លង់វែងបានបញ្ជាក់ នៅក្នុងរបាយការណ៍ថា ស្រុកអន្លង់វែងបានរៀបចំពិធីអុំទូកថ្នាក់ស្រុកនេះ ចាប់តាំងពីឆ្នាំ២០០០មកនិងបន្តធ្វើជារៀងរាលឆ្នាំរហូតមកដល់ឆ្នាំ២០១៤នេះគឺលើកទី៥ ហើយអាជា្ញធរខេត្តក៏បានផ្អាក២ឆ្នាំផ្ទួនៗពីឆ្នាំ២០១២និងឆ្នាំ២០១៣កន្លងទៅលុះឆ្នាំ២០១៤នេះគណះកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ជាពិសេស សម្តេចតេជោហ៊ុន សែន បានអនុញ្ញាតិឲ្យធ្វើពិធីបុណ្យអ៊ុំទូកថ្នាក់ស្រុក ខេត្តនិងថ្នាក់ជាតិនេះឡើងវិញរួចមកស្រុកអន្លង់វែងយើងបានប្រារព្ធពិធីបុណ្យអុំទូកនេះឡើងវិញដើម្បីអបអរសាទរ រំលឹកខួបដល់វិរះកងទ័ពជើងទឹកដ៏អង់អាចក្លាហានដែលបានប្រយុទ្ធយកជ័យជំនះលើខ្មាំងសត្រូវនៅសម័យមុនដែលមានស្នាដៃជាប្រវត្តសាស្ត្ររបស់កងទ័ពជើងទឹកកាលពីសម័យមុនផងដែរ។
នៅក្នុងឱកាសនេះលោកស ថាវីអភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យបានប្រសាសន៍ថា ថ្ងៃនេះ គឺជាទិវាដ៍មហោឡាឫក និងពោរពេញដោយមោទនភាពសម្រាប់ ស្រុកអន្លង់វែងដែលបានរៀបចំពិធីប្រណាំងទូកក្រោយពីយើងទាំងអស់គ្នាបានរៀបចំពីធីប្រណាំងទូកលើកទី៩ យ៉ាងអធិកអធមនិងទទួលបានជោគជ័យគួជាទីមោទន កាលពីថ្ងៃទី២៥-២៦ ខែតុលាឆ្នាំ២០១៤ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រោមការប្តេជ្ញាចិត្តយ៉ាង មុះមុតបំផុត និងគំនិតផ្តួចផ្តើម គាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ ៍ គន់ គីមអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយមូលដ្ធានខេត្តឧត្តរមានជ័យ. ព្រមទាំងការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣និងបងប្អូនប្រជាពលរដ្ធស្របនឹងបរិបទនៃការអភិវឌ្ឍន៍លើគ្រប់វិស័យ និងស្ថិតក្នុងកាលះទេសះដែលប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេសក្រោមការ ដឹកនាំដ៏ជោគជ័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកររដ្ធមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
លោក សថា វី អភិបាលខេត្តបានបន្តទៀតថា ចំនែកបងប្អូនប្រជាពលរដ្ធក្នុងខេត្តឧត្តរមានជ័យយើងដោយឡែកប្រជាពលរដ្ធនៅ.ស្រុកអន្លង់វែង ក៍នៅតែថែរក្សា និងស្រឡាញ់ នូវទំនៀមទម្លាប់នៃពិធីបុណ្យអុំទូកនេះដូចគ្នា ដែលជាមូលហេតុនាំឲ្យថ្នាក់ដឹកនាំខេត្តក្តី ក្នុងស្រុកក្តីតែងតែរៀបចំប្រារព្ធពិធីបុណ្យអុំទូកអកអំបុកបណ្តែតប្រទីប និងសំព្រះខែ នេះជាប្រចាំ ជាពិសេស នៅក្នុងស្រុកអន្លង់វែង នាថ្ងៃនេះបានរៀបចំពិធីអុំទូក គួឲ្យមោទនភាពបំផុត។ហើយលោកស ថា វី អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ ង៉ែត ចាន់ថុននាយរងសេនាធិការចំរុះបានជួយថវិកាចំនួន៤លានរៀលដល់ទូកទាំង១០នឹងលោកឧកញ្ញ៉ាលឹម ហេងប្រធានក្រុមហ៊ុនសណ្ថាគ្គាវីសតសាងាំបានជួយថវិកាចំនួន១០លានរៀលដល់ពិធីបុណ្យអុំទូកនេះផងដែរ ហើយក៍មានសប្បរសជនជាច្រើននាក់បានជួយជាថរិកានិងសំភារះជាច្រើនទៀតផង។
ហើយក្នុងឱកាសនោះលោកវ៉ាតប៉ារ៉ានីនអភិបាលរងខេត្តនឹងលោកឧត្តមសេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្ត បានប្រគល់ពានរង្វាន់ដល់ទូកលេខ១ឈ្មោះថាអធិរាជទំនប់ថ្មី បារមីត្រពាំងតាវចំនួន៤០មុឺនរៀលលេខ២ឈ្មោះ៩៨សែនជ័យបារមីគ្រុឌមាសចំនួន៣០មុឺនរៀលទូកលេខ៣ព្រះឥន្ទជាន់ដីបារមីយាយម៉ៅចំនួន២០មុឺនរៀលនៅក្នុងនោះក៏មានស្រាបៀក្នុងមួយទូក២កេះនិងទឹកផ្លែឈើមួយកេះហើយក៏ត្រូវបានបញ្ចប់កាលពីវេលាម៉ោង៤និង២០នាទីល្ងាចនេះផងដែរ៕