កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ក្នុងនាម យើងជាកងកម្លាំងមានសមត្ថកិច្ច ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវធានាថាមិនឲ្យបទបញ្ជារបស់ សម្តេចប្រមុខរាជរដ្ឋាភិបាលធ្លាក់ដល់ដីទាន់ឡើយ ដូចនេះហើយនៅឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពង់ ចាម បានចាត់វិធានការចុះត្រួតពិនិត្យ ធ្វើកិច្ចសន្យា និងបិទល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិ សាស្ត្រខេត្ត ធ្វើឲ្យល្បែងស៊ីសងទាំង ៤៩១កន្លែង បិទទ្វារលែងដំណើរការ ថ្លែងបែបនេះក្នុងកិច្ចប្រ ជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ទិសដៅបន្តក្រុមការងារយេីង នៅតែបន្តយ៉ាងសកម្មភាព ក្នុងការចុះតាមដាន ត្រួតពិនិត្យទីតាំងល្បែង ស៊ីសង ឆ្នោត អាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទ ក្នុងខេត្តកំពង់ចាម ទាំងនៅថ្នាក់ខេត្ត ក្រុងស្រុក ដោយធ្វើសកម្មភាពជាប់ជាប្រចាំ ដូច ភ្លៀងរលឹម ចុះឆ្មក់ ឃ្លាំមើល ទីតាំងល្បែង ដែលបានធ្វើកិច្ចសន្យា បិទកន្លងមក ដោយមិនឲ្យមានការ លប លួចបើក ឡើងវិញឡើយ និងល្បាតតាមភូមិសាស្រ្ត ពិនិត្យមើលទីតាំង ផ្សេងៗទៀត ដែលលប លួចបើកលេងល្បែង ដោយចាត់វិធានការបង្ក្រាបនៅនឹងកន្លែងតែម្តង ។
ជាមួយគ្នានេះឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី បានណែនាំដល់អាជ្ញាធរខេត្តកំពង់ចាម ត្រូវធានាឲ្យបានក្នុងការគ្រប់គ្រង ការបង្ក្រាបនូវបទល្មើសក្នុងមូលដ្ឋាន ដោយត្រូវបន្តអនុវត្ត នូវបទបញ្ជារបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅទប់ស្កាត់រាល់ បទល្មើសនានា ជាពិសេស គឺត្រូវរួមគ្នាអនុវត្តឲ្យបាននូវគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ពោលគឺត្រូវអនុវត្តឲ្យខាងតែបាននូវ បទល្មើសគ្រឿងញៀន បញ្ហាបញ្ហាក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ និងល្បែងស៊ីសង ប្រយោជន៍ដើម្បីរក្សាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕