ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ នាយប់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៥ក្រោយទទួលបាន ព័ត៏មាន ទូកកន្ទុយវែងដឹកគ្រឿងសំណង់មួយគ្រឿងជួបគ្រោះថ្នាក់លិចកណ្តាលសមុទ្រនៅត្រង់ចំណុចចន្លោះក្រុងព្រះសីហនុ និងកោះរ៉ុង ប្រហែល ៨ម៉ៃ ពីក្រុង ព្រះសីហនុ។ភ្លាមៗអ្នកឧកញ្ញ៉ាក៏បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចេញទៅ អន្តរាគមន៍ភ្លាមៗផងដែរដើម្បីជួយសង្គ្រោះមនុស្សនៅលើទូក។



អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកខាងលើមានតែម្នាក់នោះទេ ក្រោយកើតហេតុ គាត់បានហែលទឹកកណ្តាលសមុទ្រ និងត្រូវបានក្រុមការងាររបស់អ្នកឧកញ៉ាជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។ជនរងគ្រោះ មានឈ្មោះ សុខ ធី អាយុ ៤៨ឆ្នាំ រស់នៅម្តុំកោះព្រាប ក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ។តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំ ឲ្យលិច ទូកគឺបណ្តាលមកពីឧបករណ៏បូមទឹករបស់មាស៊ិនទូកខូច ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។បច្ចុប្បន្នជនរងគ្រោះ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ៕






នាគសមុទ្រ