ពិធី ពិនិត្យ និងពិគ្រោះជម្ងឺទូរទៅ សុខភាពមាត់ធ្មេញ និងអេកូស្ដ្រីមានផ្ទៃពោះរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA)

0

ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចូលរួមកម្មពិធី ពិនិត្យ និងពិគ្រោះជម្ងឺទូរទៅ សុខភាពមានត់ធ្មេញ និងអេកូស្ដ្រីមានផ្ទៃពោះរបស់សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) និងដឹកនាំកម្លាំងនគរបាលចុះការពារសន្ដិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ។ លោកឧត្តសេនីយ៍ទោស្នងការ ក៏បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ក្នុងនោះកម្លាំងនគរបាលចរចរណ៍ ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ដល់ដំណើរការប្រារព្ធពិធិឡើយ កម្មពិធីនេះប្រារព្ធធ្វើឡើង នៅសាលាវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ស្ថិតនៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ៕ដោយ៖ភ្នំដងរ៉ែក