កម្ពុជា​ព្រមាន​ដល់​យោធា​ថៃ​ក្នុង​ការហោះហើរ​ឆ័​ត្រ​បំពាក់​ម៉ា​សុ​ី​ន​ចូល​ដី​កម្ពុជា​

0


​បាត់ដំបង​: ថ្នាក់ដឹកនាំ​មន្ត្រី​យោធា និង​កំលាំង​នគរបាល​ការពារ​ព្រុំ​ដែនកម្ពុជា​បានធ្វើ​ការព្រមាន​​ដល់​ថ្នាក់ដឹកនាំ​របស់​មន្ត្រី​យោធា​ថៃ​កាលពី​ថ្ងៃទី 9-11-14 វេលា​ម៉ោង​1​រសៀល​បន្ទាប់ពី​មាន​ជំនួប​មួយ​​រវាង​ភាគី​ទាំងពី​នៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង​ស្តីពី​ករណី​ទា​ហ៊ាន​ថៃ​បានធ្វើ​ការហោះហើរ​នូវ​ឆ័​

ត្រ​​ក្រណាត់​មាន​បំពាក់​ម៉ា​សុ​ី​ន​ចូលមកក្នុង​ទឹកដី​កម្ពុជា​ប្រមាណ​5Km. ។​លោក ពុំ ចាន់ ស្នងការរង​ទទួលបន្ទុក​ការងារ​ព្រុំដែន​បាន​មានប្រសាសន៍ថា នៅ​ថ្ងៃទី 9​វិច្ឆិកា​វេលា​ម៉ោង 7,20 នាទី​ព្រឹក​ទា​ហ៊ាន​ឈុតខ្មៅ​របស់​ភាគី​ថៃ​បាន​ជិះ​ឆ័​ត្រ​មាន​បំពាក់​ម៉ា​សុ​ី​ន​បាន​​ធ្វើការ​ហោះហើរ​ចូលមកក្នុង​ទឹកដី​កម្ពុជា​តាម​ចំនុច​ភូមិ​បឹង​ឆ្នាំង​ក្រោម រហូតមកដល់​ភូមិ​ព្រះពុទ្ធ​​ក្នុងភូមិ​សាស្ត្រ​ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​ដែលមាន​ចំងាយ​ប្រមាណ 5km​ទើប​គេ​ហោះហើរ​​ត្រឡប់​ចូលទៅក្នុង​ទឹកដី​របស់គេ​វិញ​. ។​images

រាល់​បញ្ហា​នេះ​លោក​ស្នងការរង​បាន​សង្កត់ធ្ងន់ថា​ជា​សំណាងល្អ​ដែល​កងកំលាំង​ប្រដាប់​​អាវុធ​កម្ពុជា​មានការ​អត់ធ្មត់​បើ​យើង​ជ្រុលដៃ​វិញ​ប្រហែលជា​អាច​ជាប់​បាត់ទៅហើយ​ព្រោះ​ការហោះហើរ​ចូល​បែបនេះ​គឺជា​ការរំលោភបំពាន​ទាំងស្រុង​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹ​ដី​កម្ពុជា​ហើយ​​ដោយ​បន្ទាប់ពី​នោះមក​យើង​ក៏បាន​ធ្វើការ​ព្រមាន​យ៉ាង​ចាស់ដៃ​ផងដែរ​ដោយ​ហាម​មិន​អោយមាន​ជា​លើក​ទី​ពីរ​ជាដាច់ខាត​. ។​

នៅក្នុង​ឱកាស​នោះដែរ​ថ្នាក់ដឹកនាំ​របស់​យោធា​ថៃ​ក៏បាន​សុំទោស​ផងដែរ​ទៅលើ​កំហុស​​ក្នុងការ​ហោះហើរ​ជ្រុល​ចូលមកក្នុង​ទឹកដី​កម្ពុជា​នេះ​ដោយសារតែ​នៅ​ព្រឹក​នោះ​មានការ​ហ្វឹកហាត់​​របស់​កងទ័ព​ថៃ ហើយ​ការហោះហើរ​នេះ​មាន​ចំនួន 4 គ្រឿង​ប៉ុន្តែ​ឆ័​ត្រ​បំពាក់​ម៉ា​សុ​ី​ន​ចំនួន​3​គ្រឿង​​បាន​ហោះហើរ​ស្របតាម​បច្ចេកទេស​ដោយឡែក​មួយ​គ្រឿង​ទៀត​ត្រូវបាន​ខ្យល់​បក់​ផាត់​ខ្លាំង​មិនអាច​ទាញ​ចង្កូត​ទៅវិញ​បាន​ទើប​មានការ​ជ្រុល​ចូលមកក្នុង​ទឹកដី​កម្ពុជា​បែបនេះ​. ៕

ជា​ចុងក្រោយ​លោក​ស្នងការរង​បាន​លើកឡើងថា​កម្ពុជា​ដាច់ខាត​មិនអោយ​បរទេស​​ណាមួយ​រំលោភបំពាន​លើ​អធិបតេយ្យភាព​និង​បូរណភាព​ដែនដី​របស់ខ្លួន​បានឡើយ​គឺ​កងកំលាំង​​ប្រដាប់អាវុធ​សុខចិត្ត​ក្រាញននៀល​នៅតាម​បន្ទាត់​ព្រុំដែន​ដើម្បី​ការពារ​ទឹកដី​ក្រោម​ការដឹកនាំ​ប្រកប​​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​
​កម្ពុជា​. ៕