ខេត្តព្រះសីហនុ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រារព្ធមិទ្ទិញខួបអនុស្សាវរីយ៌លើកទី៦១នៃទិវាបុណ្យឯករាជ្យជាតិ និងទិវានៃកំណើតកងយោធពលខេមរះភូមិន្ទ៩ វិច្ឆិកា១៩៥៣-០៩វិច្ឆិកា ២០១៤ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន អភិបាលនៃគណះ
អភិបាលខេត្តព្រះសីហនុ ។ ឯកឧត្តម ឈិត សុខុន បានមានប្រសាសន៌ថា ថ្ងៃនេះជាខួបអនុស្សាវរីយ និងជាប្រវត្តិសាស្ត្រដ៌ឧត្តុងឧត្តមរុងរឿងលើកទី៦១ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៤ ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យបរិបូណ៌ ពីអាណានិគមនិយមបារាំងសេស ដែលបានដាក់នឹងត្រួតត្រាប្រទេសកម្ពុជាអស់រយះពេលជិត ១សតវត្ស ។
ឯកឧត្តមអភិបាលខេត្តបានកោតសរសើរ ចំពោះការខិតខំបំពេញការងាររបស់នាយ នាយរង និងពលរាជអាវុធហត្ថ ជូនជាតិមាតុភូមិទទួលបានសុខសន្តិភាព ធ្វើឪ្យប្រជាពលរដ្ឋមានឪកាស ប្រកបមុខរបរតាមជំនាញស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគោលនយោបាយកាត់បន្ថយភាពក្រីក្រក្នុង១ឆ្នាំឪ្យបាន ១% លទ្ធផលនេះ គឺជាការចូលរួមចំណែកសំខាន់របស់កងកម្លាំងយើងបំពេញការងារបានអាស្រ័យដោយមានសុខសន្តិភាព ។
បេសកកម្មរបស់កងរាជអាវុធហត្ថ មានសារះសំខាន់ក្នុងបុព្វហេតុជាតិមាតុភូមិ និងជាមោទនះភាពចំពោះជាតិមាតុភូមិ កាន់តែរីកចំរើនដោយសារមានការដឹកនាំត្រឹមត្រូវ និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណសម្តេចតេជោ ធ្វើឪ្យមន្ត្រីគ្រប់ជាន់ថា្នក់បានជ្រួតជ្រាបដើរតាមគោលនយោបាយ ពិសេសការបង្រួបបង្រួមជាតិ និងគោលនយោបាយឈ្នះឈ្នះធ្វើឪ្យជាតិមាតុភូមិទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ។
លោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានមានប្រសាសន៌ថា ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្ត្រមានអត្តន័យជ្រាលជ្រៅសម្រាប់ប្រទសជាតិទាំងមូលក្រោយពេលប្រទេសជាតិយើងទាំងមូលធ្លាក់ក្រោមអនានិគមនិយមបារាំង អស់ជិតមួយសត្តវត្សរ៌ ហើយក៌ជាថ្ងៃចាប់ផ្តើមបដិសន្ធិឡើងវិញនៃកងយោធពលខេមរះភូមិន្ទ ក្រោមព្រះរាជបូជនីយកិច្ចដ៌ថ្លៃថ្លាឧត្តុងឧត្តមនៃព្រះករុណាព្រះបាទព្រះសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរះក្សត្រ ព្រះវរបីតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។
ទោះបី ៦១ឆ្នាំបានកន្លងផុត ក៌ស្លាកស្នាមដ៌ជូរចត់ដក់ក្នុងអារម្មណ៌ ក្នុងមនោសញ្ចេតនារបស់ជនជាតិយើងមិនអាចបំភ្លេចបាន ព្រោះរបបអាណានិគមនិយម ប្រជាជាតិយើងត្រូវទទួលរងទារុណកម្មធ្វើបាប ពិសេសម្ចាស់អាណានិគមនិយមយ៉ាងច្រើន សូម្បីទំនៀមទំលាប់ប្រពៃណី វប្បធម៌ សិល្បះ អក្សសាស្ត្រ និងខឿនអរិយធម៌ស្ទើរតែបាត់អត្តសញ្ញាណជាតិទាំងស្រុង ជីវភាពរស់នៅលំបាកតោកយ៉ាកគ្នានសិទ្ធិសេរីភាពជាម្ចាស់ប្រទេស។
លោកឧត្តមសេនីយ៌ត្រីហេង ប៊ុនទី បានបញ្ជាក់ថា ០៩វិច្ឆិកា ១៩៥៣ជាពន្លឺនៃសេរីភាពដ៌ត្រចេះត្រចង់ ប្រជាជាតិយើងទាំងមូលក្លាយជាម្ចាស់ប្រទេសទទួលបានឯករាជ្យពិតប្រាកដ ក្នុងការចាត់ចែងជោគវាសនាប្រទេសជាតិដោយខ្លួនឯង សមិទ្ធិផលជាច្រើនត្រូវបានប្រសូត្រឡើងក្រោមស្នាមព្រះហស្តដ៌ឈ្លាសវៃរបស់ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ ចាប់ពីទីក្រុងរហូតដល់ជនបទ ធ្វើឪ្យជីវភាពប្រជាពលរដ្ឋរស់នៅក្នុងកម្រិតខ្ពស់ បើប្រៀបធៀបប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៌ អាស្រយ័និងការអភិវឌ្ឍន៌ឆាប់រហ័ស រួមផ្សំធនធានធម្មជាតិដ៌សំបូរស្តុកស្តមប្រទេសកម្ពុជាត្រូវបានពិភពលោកប្រសិទ្ធិនាមថា ជាដែនដីសុវណ្ណភូមិ ៕