(កំពង់ធំ)÷ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុក និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង(ស ស យ ក) តំណាងលោក សាយ គឹមឡម ប្រធានស (ស យ ក )ស្រុកស្ទោង និងសហការី ព្រមទាំងអាជ្ញាធរឃុំកំពង់ចិនត្បូង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងងាយរងហានិភ័យ៥គ្រួសារ ស្ថិតនៅឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីររសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៥។
ក្នុងឱកាសនោះដែរលោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ដែលជានិច្ចជាកាលក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនដែលមានជីវភាពខ្វះខាតនិងងាយរកហានិភ័យគ្រប់ៗគ្នានិងគ្រប់ពេលវេលា។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហ៊ុន ម៉ានី និងសហការីសហការីក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់ដល់ថ្នាក់និងអាជ្ញាធរមូលដ្ឋានដែលតែងគិតគូរយកចិត្តទុកដាក់ក្នុងការធ្វើកិច្ចការមីធម៌ក៏ដូចជាជួយសង្គ្រោះនិងចែកស្បៀងសង្គ្រោះបឋមផ្សេងៗជូនដល់ប្រជាពលរដ្ឋដែលងាយរកហានិភ័យឬជួបគាត់ឧប្បទ្ទវហេតុផ្សេងៗនៅក្នុងមូលដ្ឋានជាពិសេសនៅក្នុងស្រុកស្ទោងកន្លងមក។
ទន្ទឹមនឹងនេះលោកបានបង្ហាញអំពីការអភិវឌ្ឍក្នុងស្រុកស្ទោង ដែលកើតឡើងដោយសារសន្តិភាព និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពទើបមានការអភិវឌ្ឍ។
គួរបញ្ជាក់ផងដែរថា គ្រួសារដែលមានជីវភាពខ្វះខាតទាំង៥គ្រួសារ ក្នុង១គ្រួសារៗទទួលបាននូវ÷ អង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ ទឹកសុីអ៊ីវ០១យួរ និងត្រីខ០១យួរផងដែរ៕