ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១៤នៅសណ្ឋាគារព្រះច័ន្ទស្ថិនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេ ត្តបន្ទាយជ័យលោកង្វៀនវ៉ាន់យៀង ប្រធានគណះកម្មាធិការប្រជាជនខេត្តដុងថាបសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រតិភូមួយក្រុមបានមកប្រជុំដើម្បី
ស្វែងយល់អំពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ។ពិពីនេះមានការចូលរួម លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។លោកង្វៀនវ៉ាន់យៀងបានមកបំពេញទស្សនកិច្ចនៅខេត្តបន្ទាយមានជ័យនេះគាត់បានផ្តោតអារម្មណ៍លើសក្តានុពលចំនួន៧ចំណុចដើម្បីស្វែងយល់និងរកដំណោះស្រាយនៅពេលខាងមុខ។ចំនុច១ស្ថានភាពប្រជាសាសន៍និងភូមិសាស្ត្រ២វិស័យផ្លូវគមនាគមន៍៣វិស័យកសិកម្ម៤វិស័យឧស្សាហកម្មនិងរ៉ែ៥វិស័យពាណិជ្ជកម្ម៦វិស័យទេសចរណ៍៧វិស័យអប់រំ។
ក្នុងកិច្ចប្រជុំនោះលោកគោស៊ុំសារឿត បានលើកយកចំណុចទាំង៧មកនិយាយថាក្នុងខេត្តបន្ទាយមានជ័យ១៦៦ ៣៥៥គ្រួសារប្រជាពលរដ្ឋមាន៧១៩ ៧៣៥នាក់ ប្រជាពលរដ្ឋភាគច្រើនធ្វើស្រែនិងចំការ។ផ្ទៃដីសរុប៦ ៦៧៩គីឡូម៉ែត្រក្រឡាមានផ្ទៃដីស្រែចំការស្ទឹងបឹងបួនិងលំនៅដ្ឋាន ២ផ្លូវជាតិ៣ខ្សែនិងផ្លូវខេត្ត៩ខ្សែមានប្រវែងសរុប៤៦២ ៤៨គម៣មានស្ទឹងធម្មជាតិ១៥ខ្សែទំនុបទឹកតូចធំ២៦៦កន្លែងប្រឡាយមេប្រឡាយរងដែលអំណោយផលឲ្យប្រជាពលរដ្ឋអាចធ្វើស្រែក្នុង១ឆ្នាំ២ដង៤វិស័យឧស្សាហកម្មរែ៉និងថាមពលមាន
ថាមពលអគ្គីសនីទិញពីក្រុមហ៊ុនcptlរោងសិប្បកម្មរោងចក្រទឹកស្អាតនិងរោងចក្រផលិតឧបករណ៍ផ្សេងៗ៥វិស័យពាណិជ្ជកម្មមានទីផ្សារសំរាប់នាំផលិផលនាំចេញក្រៅប្រទេសនិងលក់ក្នុងប្រទេស៦តំបន់ទេសចរណ៍មានប្រសាទបន្ទាយឆ្មាប្រសាទបន្ទាយទ័ពទីទួលប្រសាទចូរាណមាន៤៤០កន្លែងនិងស្ថាននីយ៍បូរាណ១កន្លែងនិងសួនស្នេជនបទ ៧វិស័យអប់រំ
ធនធានមនុស្សនៅខ្សោយសិស្សប្រឡងធ្លាក់ច្រើន។លោកង្វៀនវា៉ន់យៀង បានសា្តប់លោកគោស៏ុំសារឿតនិយាយអំពីសក្តានុពលក្នុងខេត្តបន្ទាយមានជ័យរួចមកលោកនិងយកទៅពិគ្រោះនិងសិក្សាស្វែងយល់ថាតើត្រូវជួយដោះស្រាយយ៉ាងណាដើម្បីឲ្យខេត្តមួយនេះបានរីកចំរើនទៅថ្ងៃមុខក្រោយមកគណះប្រតិភូវៀតណាមបានមកទស្សនាការដាក់តាំងពិព័រណក្នុងខេត្តបន្ទាយមានជ័យចំនួន៣យប់ផងដែរ៕