​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស ព្រះសង្ឃ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ប្រារព្ធ​មី​ទី​ញ អបអរសាទរ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦១ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៤

0

​ប៉ៃលិន​៖ ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​បរិវេន​វិមានឯករាជ្យ ខេត្ត​ប៉ៃលិន មាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦១ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៤ និង​ទិវា​ខួបកំណើត​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម

កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម ឡៃ ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ព្រមទាំង​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស ព្រះសង្ឃ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន យ៉ាងច្រើន​កុះករ ។​download (7)
​ឯកឧត្តម កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ថ្លែង​ក្នុង​ឪ​កាស​ដ៏​មហោឡារិក​នេះ​ថា​៖ ថ្ងៃនេះ​ជា​ថ្ងៃ​មោទនភាព​ដែល​ប្រជា​ជាតិខ្មែរ​យើង នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​យើងទាំងអស់គ្នា​បាន រួមចិត្ត​រួម​ថ្លើម ប្រារព្ធ​មី​ទិញ អបអរសាទរ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦១ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៤ និង​ទិវា​ខួបកំណើត​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ ២០១៤ ផងដែរ ។download (6)

ឯកឧត្តម ថ្លែងថា​៖ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស ព្រះសង្ឃ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មាន​មោទនភាព​ណាស់​ចំពោះ​ស្មារតី មហា​សាមគ្គី​ជាតិ ដែល​យើងទាំងអស់គ្នា​បាន​រួបរួមគ្នា​កសាង នូវ​វិមានឯករាជ្យ នេះ​ឡើង ដោយ​គំនិត​ផ្តួចផ្តើម​របស់​ឯកឧត្តម​អ៊ី ឈាន និង​លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន សំរាប់​យើងទាំងអស់គ្នា ក្នុងពេល​ដ៏​មាន​អត្ថន័យ​នា​ថ្ងៃនេះ ។download (8)

ដូច្នោះ យើង​ជួបជុំគ្នា​នៅថ្ងៃនេះ ចំពោះមុខ​វិមានឯករាជ្យ ដោយ​តំណាង​ឲ្យ​ឯករាជ្យ ជាតិខ្មែរ​ទាំងមូល ជា​ស្នាម​ព្រះ​ហ​ស្ថ ដ៏​មហា​ថ្លៃថ្លា របស់​ព្រះករុណា ព្រះមហា​វិ​រៈក្ស​ត្រ ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះ​វីរៈ​បី​តា​ឯករាជ្យ ជាតិខ្មែរ គឺ​ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​ដឹងគុណ ភក្តីភាព និង​ការប្តេជ្ញាចិត្ត​ការពារ​ដាច់​ខាត នូវ​របរ​រាជានិយម ។download (2)

ថ្វីត្បិតតែ​ព្រះមហា​វិ​រៈ​ក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះ​វីរៈ​បី​តា​ឯករាជ្យ ជាតិខ្មែរ ព្រះអង្គ​ទ្រង់​សោយ​ទី​វង្ស​គត់ ក៏ពិតមែន ក៏​ព្រះអង្គ​បាន​បន្សល់ទុក​នូវ​ស្នាម​ព្រះ​ហ​ស្ថ ដ៏​មហា​ថ្លៃថ្លា គឺ​រាជ​បូជនីយកិច្ច តស៊ូ​ដើម្បី​ទាមទារ​ឯករាជ្យ​ជាតិខ្មែរ ពី​និ​ម​អាណានិគមនិយម​បារាំង​សេស ហើយ​បាន​នាំ​កម្ពុជា​យើង​ចូលទៅក្នុង​ប្លុក​ប្រទេស​មិន​ចូលបក្ស​ស​ម្ព័​ន​ថែមទៀត ដែល​ធ្វើ​ឲ្យ​ប្រទេស​ស​កម្ពុជា យើង​មានមុខ​មាត​នៅលើ​ឆាក​អន្តរជាតិ ។download (5)

ឯកឧត្តម​បន្តថា​៖ យើងទាំងអស់គ្នា​បន្ត ចង់ចាំ មិនអាច​បំផ្លេច​បានឡើយ ចំពោះ​គុណូបការៈ​ដ៏​មហា​ថ្លៃថ្លា របស់​ព្រះមហា​វិ​រៈ​ក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះ​វីរៈ​បី​តា​ឯករាជ្យ ជាតិខ្មែរ ។ ក្នុង​ពិធី​នេះ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ ក៏ បានដាក់​កម្រងផ្កា ដុត​ទៀនជ័យ​គោរព​ព្រះ​វិញ្ញាណ​ន្ខ​ព្រះមហា​វិ​រៈក្ស​ត្រ ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ និង​គោរព​ព្រះ​វិ​ញ្ញា​ណ្ខ​ន្ត​យុវជន យុវនារី ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ​កម្ពុជា បន្ត​មក​ក៏មាន​កា​រប​ង្ហេះ​ពេ​ង​ពោង លែង​សត្វ​ព្រាប ជា​និមិត្តរូប នៃ​ការ​ទ​ទូល​បាន​ឯករាជ្យ​ផងដែរ ៕​download (12)