បន្ទាយមានជ័យ៖បើយោងតាមការណែនាំចង្អុលបង្ហាញ របស់ឯកឧត្តម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ សុំជំរុញដល់បណ្តាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវបណ្ដាញលូរំដោះទឹកភ្លៀងនិងក្រុមហ៊ុនទឹកស្អាត ដែលកំពុងឈូសឆាយកាយរៀបចំ បណ្ដាញថ្មីក្នុងក្រុងសិរីសោភ័ណសុំពន្លឿន ឲ្យរួចរាល់មុនពេលចូលឆ្នាំខ្មែរខាងមុខនេះ ។
ក្នុងនោះផងដែរ នាល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកឃ្លោកលួចអភិបាលរងខេត្ត និងមន្ត្រីសាលាក្រុងសេរីសោភ័ណ បានចុះពិនិត្យនូវការស្ថាបនាផ្លូវ ក្រុមរៀបចំបណ្ដាញលូរំដោះទឹកភ្លៀង និងក្រុមហ៊ុនទឹកស្អាត កំពុងរៀបចំបណ្ដាញទឹកថ្មី។ លោកឃ្លោក នួយ អភិបាល រងខេត្តបានមានប្រសាសន៍ថា ដេីម្បីឲ្យទីប្រជុំជន ពិសេសក្រុងសិរីសោភ័ណ មានសោភ័ណភាពស្រស់ស្អាតបរិស្ថានល្អ គឺតម្រូវឲ្យយើងទាំងអស់គ្នា ចូលរួមធ្វើយ៉ាងណាឱ្យទីក្រុងស្អាតមានអនាម័យ បរិស្ថានល្អ មានសុខុមាល ភាពកាន់តែល្អប្រសើរដូច្នេះ ក្នុងនាមជារដ្ឋបាលខេត្តបន្ទាយមានជ័យ សុំជំរុញបណ្តាញក្រុមហ៊ុនម៉ៅការ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ឲ្យបានរួចរាល់មុនចូលឆ្នាំខ្មែរខាងមុខនេះ។
លោកបានបន្តថា សុំឲ្យបណ្ដាក្រុមហ៊ុនទាំងអស់ មេត្តាសហការគ្នាធ្វើការឈូសឆាយឬកាប់ដីកន្លងមកយើងសង្កេតឃើញថាអស់លោកក្រុមហ៊ុននីមួយៗ មិនមានការសហការធ្វើឲ្យស្របគ្នានោះទេនិយាយជារួមគឺធ្វើម្តងម្នាក់ កាយលុបៗ បណ្ដាលឲ្យមានការយឺតយ៉ាវនៃការសាងសង់ស្ថាបនា រៀបចំបណ្ដាញលូរំដោះទឹកភ្លៀងនិងរៀបចំបណ្ដាញទឹកស្អាត៕ដោយ៖ឃិន គន្ធា