​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ត្រូវ​កំលាំង​ស្នាក់ការ​សន្តិសុខ ៥៥១​ចាប់ បាន​ពេលចេញ​ចែកចាយ​

0

​កំពង់ស្ពឺ​=​មុខសញ្ញា​ចែកចាយ​គ្រឿង​យ៉ាងសកម្ម​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឧដុង្គ​ត្រូវបាន​កំលាំង​ល្បាត​របស់​ស្នាក់ការ​សន្តិសុខ​៥៥១ ចាប់បាន​ខ​ណះ​ពេល​កំពង់​ដើរ​ចែក ចាយ​គ្រឿងញៀន​ក្នុង​តំបន់​ជិត​ផ្សា​ឭ​ឧដុង្គ ។​​ករណី​ចាប់​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ខាងលើ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ១០​ខែ ១១​ឆ្នាំ​

២០១៤ នៅ​ចំណុច​ផ្លូវលំ​ក្នុង ភូមិ​ពោធិ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​ជ​នស​ង្ស​យ័​ដែល កំលាំង​កងរាជអាវុធហត្ថ​ប្រចាំ​ស្នាក់​ការចាប់ មានឈ្មោះ រិ​ន រត​នះ ភេទ​ប្រុស​អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ប្រាំ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​​IMG-20141110-WA0001

លោក​វរ​សេនី​យ៏​ត្រី អ៊ឹម នា​ញ ប្រធាន​ស្នាក់ការ​សន្តិសុខ​៥៥១ បាន​ឲ្យ​ដឹងថា ផ្តើម ចេញ​ការអនុវត្ត​បទបញ្ជា របស់​រាជរដ្ឋាភិបាល លើ​កត្តា​ភូមិ​ឃុំ​មាន​សុ​វត្តិភាព និង ផ្អែក​តាម​បទបញ្ជា​របស់​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ កំលាំង ស្នាក់ការ​បាន​ដើរល្បាត ២៤​លើ​២៤​ម៉ោង ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន គ្រប់គ្រង ។​​ប្រធាន​ស្នាក់ការ​សន្តិសុខ​៥៥១​បាន​ឲ្យ​ដឹង​ទៀតថា ជាក់ស្តែង​នៅ​ព្រលប់​ថ្ងៃ ខាង លើ​កំលាំង​បាន​ជួប​នៅមុខ​សញ្ញា​ដែល​ដើរ​ចែកចាយ​គ្រឿង​ខាងលើ ហើយក៏​ជា មុខ សញ្ញា ចាស់​ដែល​បាន​តាមដាន​មកជា​យូរ ។IMG-20141110-WA0007

​ប្រធាន​ស្នាក់ការ​បញ្ជាក់ថា ក្រោយពី​ចាប់បាន​នៅមុខ​សញ្ញា កំលាំង​បាន​ឆែក​រក ឃើញ នៅជាប់​ខ្លួន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ២​កញ្ចប់​ធំ រួមទាំង​ម៉ូតូ ០១​គ្រឿង​ដែល​ជិះ​ធ្វើ​សកម្មភាព ម៉ាក​C125 ព​ណ៏​ក្រហម មិនមាន​ពាក់​ស្លាក​លេខ ទែ ។​ក្រោយពី​សាកសួរ ជ​នស​ង្ស​យ័​បាន​សារភាព​ប្រាប់​សមត្ថកិច្ច អំពី​ទង្វើ​ដែល ខ្លួន​បាន​ប្រព្រឹត្ត​ថា​រូបគេ​ពិតជា​បាន ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​មែន ។​​បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ត្រូវបាន​បញ្ជូនមក​ជំនាញ​កង​រាជ​អាវុធ​ខេត្ត​កសាង​សុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​ច្បារមន​