លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកសហការីអញ្ជើញចុះសួរសុខទុក្ខ នាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថប្រគល់ជូនគ្រួសារសពកងរាជអាវុធហត្ថ

0

(កំពង់ធំ)÷ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុក្ខដាក់ឲ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម។

លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំលោក មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ និងនាយទាហានជាច្រើនរូបទៀត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន២១,១៦៩,០០០រៀល (ម្ភៃមួយលានដប់ប្រាំមួយម៉ឺនប្រាំបួនពាន់រៀល)ប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី មិន សេងហុង ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្ដាន់ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលទទួលមរណភាពកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅគេហដ្ឋានស្ថិតក្នុងភូមិអូពពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកទឹកចិត្តដល់ក្មួយស្រី (កូនស្រីលោក មិន សេងហុង)ព្រមទាំងក្រុមគ្រួសារនៃសព ធ្វើម្ដេចយើងមិនអាចឃាត់ឃាំងនៃស្លាប់បាន ដូច្នេះត្រូវខិតខំប្រឹងប្រែងតស៊ូទៅមុខបន្តទៀតដើម្បីឱ្យជីវភាពគ្រួសាររីកចម្រើន ជាពិសេសចេះថែរក្សាសុខភាពនិងមើលថែទាំប្អូនៗនិងគ្រួសារ និងជូនពរឲ្យមានសុខភាពល្អ។ អត្ថបទវេហាស៍