សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ២,០២៥ គ្រួសារ

0

ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចូលរួមកម្មពិធីសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ២,០២៥ គ្រួសារ ដែលមកពីស្រុកអន្លង់វែង, ស្រុកត្រពាំងប្រាសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់។

លោកឧត្តសេនីយ៍ទោស្នងការ ក៏បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាយបាននូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ក្នុងនោះកម្លាំងនគរបាលចរចរណ៍ ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ដល់ដំណើរការប្រារព្ធពិធិឡើយ កម្មពិធីនេះប្រារព្ធធ្វើឡើង ស្ថិតនៅភូមិទួលត្បែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ៕ដោយ៖ភ្នំដងរ៉ែក