ខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋ កងទ័ព កងរាជអាវុធហត្ថ នគរបាល មន្ត្រីរាជការស៊ីវិល សាស្ត្រាចារ្យ គ្រូ និស្សិត សិស្ស និងដៃគូអភិវឌ្ឍន៍ រាប់ពាន់នាក់ នៅខេត្តបន្ទាយមានជ័យ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦១ ទិវាបុណ្យឯករាជ្យ ៩
វិច្ឆិកា ១៩៥៣-២០១៤ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ប្រារព្ធនៅបរិវេណវេទិកាខេត្តបន្ទាយមានជ័យត។ពិធីមានការចូលរួមលោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ និងលោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត. ជាកិច្ចចាប់ផ្តើមមន្ត្រីរាជការ
បានដាក់កម្រងផ្កា ៩ មានរបស់ក្រុមប្រឹក្សា និងគណ:អភិបាលខេត្ត ,សាលាដំបូង និងអយ្យការខេត្ត, កងរាជអាវុធហត្ថខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, តំបន់ប្រតិបត្តិការសឹករងខេត្ត, មន្ទីរអង្គភាពនានា, សាលាក្រុងសិរីសោភ័ណ និងក្រុង ស្រុក, សភាពាណិជ្ជកម្ម និងផ្នែកឯកជន និងសាកលវិទ្យាល័យមានជ័យ ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សាឯកជន។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យ អានសារដ៏វែងមួយ អំពីប្រវត្តិ អត្ថរូប អត្ថន័យ និងអត្ថរសនៃពិធីនេះ ក្នុងនោះបានរំលឹកពី ពលិកម្មរបស់ពលរដ្ឋ យុទ្ធជនយុទ្ធនារី វីរជនកម្ពុជា និងព្រះរាជបូជនីយ៍កិច្ច របស់ព្រះបាទ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារឯករាជ្យជាតិ បរិបូរណ៍ពីបារាំង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ក៏ភ្ជាប់មកបច្ចុប្បន្នភាព ដោយប្តេជ្ញាថា បន្តប្រកៀកស្មាគ្នា រួបរួមសាមគ្គីជាធ្លុងមួយ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីតម្កល់ផលប្រយោជន៍ជាតិ កិត្យានុភាពជាតិ និងការពារបូរណភាណដែនដី។ រំលឹកនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ដែលបញ្ចប់ទាំងស្រុងសង្គ្រាម ការបែកបាក់ជាតិ ទឹកដី ហើយរឹងរិតតែ នាំអោយប្រជាជន ប្រទេស និងជាតិមានសន្តិភាព ស្ថេរភាព ។ល។
លោកអភិបាល លោកប្រធានក្រុមប្រឹក្សា និងកម្លាំង មន្ត្រី បានព្រលែងសត្វព្រាប ជានិមិត្តនៃសុខសន្តិភាព ហើយចាត់ក្រុមចុះសួរសុខទុក្ខ និងចែកអំណោយ ដល់អ្នកជម្ងឺ នៅតាមមន្ទីរពេទ្យ ក្នុងនោះ លោកអ៊ុង អឿន ចុះទៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណទៀតផង៕