បន្ទាយមានជ័យ៖ ដើម្បីលើសកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារ នៃយុវជនគោលដៅឲ្យបានល្អប្រសើរ និងចាកផុតពីបន្ទាន់នៃភាពក្រីក្រ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបាន
រៀបចំបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយវិស័យឯកជន និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដោយមានការចូលរួមពី លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត លោក លោកស្រី អាជ្ញាធរក្រុង និងតំណាងក្រុមហ៊ុន សហគ្រាស ធ្វើនៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត នៅថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៥។
បន្ទាប់ពីលោក ចៃ សំខាន់ អនុប្រធានការិយាល័យទីផ្សារនិងទំនាក់នង បានឡើងធ្វើបទបង្ហាញស្ដីពីគម្រោងបញ្ចប់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈរវាងវិទ្យាស្ថានដោយទៅលើការបណ្ដុះបណ្ដាលដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងហានិភ័យជាគោលនយោបាយរបស់រាជរដ្ឋាភិបាលចូលទៅរោងចក្រក្រុមហ៊ុន សហគ្រាសតូចធំ។
លោកស្រី សំរិទ្ធ សូរ្យជាតិ បានមានប្រសាសន៍លើកឡើងថា៖ គោលបំណងចម្បងនៃការពិគ្រោះយោបល់ថ្ងៃនេះគឺដើម្បី៖១,កំណត់អត្តសញ្ញាណមុខរបរដែរក្រុមហ៊ុន សហគ្រាស និងឧស្សាហកម្មមានសក្តានុពល។ ២,ពិភាក្សាអំពីឱកាស និងការប្រឈមដែសក្រុមហ៊ុន សហគ្រាសអាចជួបប្រទះនៅពេលដែល វិទ្យាស្ថាន បានបញ្ជូនសិស្ស និស្សិតចុះកម្មសិក្សា រឺចូលបម្រើការងារ។ ៣,ផ្តល់អនុសាសន៍សម្រាប់ការអភិវឌ្ឍន៍មុខរបរ ឬសមត្ថភាពរបស់សិស្ស និស្សិតដែរមាន បញ្ហាប្រឈមនៅជាក់ស្តែងនៅតាមក្រុមហ៊ុន សហគ្រាស។ ជាពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
លោក យឹម សំណាង បានធ្វើការស្នើសុំទៅក្រុមហ៊ុនសហគ្រាសសូមជួយ និងសម្របសម្រួសដល់វិទ្យាស្ថានក្នុងការ ស្វែងរកកន្លែងចុះហាត់ការ និងស្វែងរកការងារដែលសិស្ស ១.៥លាននាក់ ដែលបានបញ្ចប់ការសិក្សាអស់ រយៈពេល៨ខែ និងបន្តយន្តការជួយផ្សព្វផ្សាយបន្ថែមអោយកាន់តែទូលំទូលាយក្នុងក្រុមហ៊ុនសហគ្រាស របស់អស់លោក លោកស្រី និងត្រូវកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ សម្រាប់សិស្សដែលចង់បន្ថែម សមត្ថភាពជំនាញរបស់ខ្លួន ងាយស្រួលដល់វិទ្យាស្ថានចុះទៅតំរងទិសក្នុងការចុះឈ្មោះចូលរៀន ក្នុងការ បង្កើនសមតិភាពការងាររបស់កម្មករ និយោជិក ។
លោក អភិបាលរងខេត្ត បានកោធសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដែលបានចូលរួមក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅក្នុងខេត្ត ដែលបានជជែករកគន្លឹះដោះស្រាយលើបញ្ហាជំនាញបច្ចេកទេស កម្មវិធីសិក្សា និងការស្នើសុំចុះកម្មសិក្សារបស់សិស្សបានកាន់តែចំនួនច្រើន ដើម្បីពង្រីកវិសាលភាពវិស័យអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អោយស្របនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត់៕ដោយ៖ឃិន គន្ធា




































