ខេត្តព្រះសីហនុៈប្រជាពលរដ្ឋចំនូនប្រមាណជិត១០០នាក់ដែលគេអះអាងថាជាប្រជាពលរដ្ឋរស់នៅបែបអនាធិបតេយ្យលើដីតំបន់ហាមឃាត់អនុក្រិត្យក្បាលឆាយស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ១ក្រុងព្រះសីហនុខេត្តព្រះសីហនុនោះកាលពីរព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៤នេះបានប្រមូលផ្តុំគ្នា
គ្រោងនិងធ្វើការតវ៉ាខណៈពេលដែលអជ្ញាធរខេត្តដឹកនាំកំលាំងសមត្ថកិច្ចចំរុះចុះទៅពិនិត្យជាក់ស្តែងនែការតាំងទីលំនៅដ្ឋានមិនស្របច្បាប់ក្នុងតំបន់នោះដើម្បីមានវិធានការទប់ស្កាត់និងរុះរើ។បងស្រីជាផល្លីអាយុ៤១ឆ្នាំជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរស់នៅតំបន់ហាមឃាត់ខាងលើបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាពូកគាត់បានមករស់នៅតំបន់អនុក្រិត្យក្បាលឆាយនេះយូឆ្នាំមកហើយដោយដីដែលគាត់បានសង់ផ្ទះរស់នៅនេះមិនមែនបានមកពីរការកាប់ព្រែទន្ទ្រានយកនោះទេគឺបានមកពីរការទិញពីរប្រជាពលរដ្ឋដែលរស់នៅតំបន់នោះមុនៗក្នុងតំម្លែ១ឡូរ៏១០០០ដុល្លា។
បងស្រីជាផល្លីបានបន្តទៀតថារូបគាត់ក៍ដឹងថាដីដែលគាត់កំពង់តាំងទីលំនៅដ្ឋានរស់នៅនេះជាដីរដ្ឋជាដីតំបន់ហាមឃាត់ដែរប៉ុន្តែររូបគាត់ក៍ដូជាប្រជាពលរដ្ឋជាច្រើនទៀតមិនមានជំរើសនោះទេក្រៅពីរមករស់នៅតំបន់នេះទេពីរព្រោះពូកគាត់មិនលុយទៅទិញដីស្របច្បាប់ដែលមានតំម្លែមួយឡូរ៏ៗរាប់ម៉ឺនដុល្លានោះឡើយ។
ក្រុមប្រជាពលរដ្ឋដែលមកប្រមូលផ្តុំគ្នាខាងលើនេះម្នាក់ៗបានបង្ហាញនៅជំហរនែកាតវ៉ារបស់ពូកគេថាពូកគេមិនអនុញាត្តិអជ្ញាធរខេត្តធ្វើការរុះរើលំនៅដា្ឋនរបស់គេបាននោះឡើយគឺពូកគេតស៊ូប្រឆាំងដាច់ខាត។ពាក់ពន្ធ័ការរស់នៅរបស់ប្រជាពលរដ្ឋខាងលើនេះលោកឈិតសុផាតថៅសង្កាត់លេខ១ក្រុងព្រះសីហនុដែលជាថ្នាក់ដឹកនាំអជ្ញាធរមូលដ្ឋានបានធ្វើការបញ្ជាក់និងទទូលស្គាល់ផងដែរថាតំបន់ដែលអជ្ញាធរខេត្តចុះមកពនិត្យដើម្បីមានវិធានការរុះរើក៍ដូចជាការទប់ស្កាត់នេះជាតំបន់ដែលទើបនិងធ្វើការកាប់ទន្ទ្រានថ្មីហើយប្រជាពលរដ្ឋដែលមកតាំងទីលំនៅនោះក៍ជាប្រជាពលរស់ទើបនិងមករស់នៅថ្មីៗនេះដែរដូចនេះរាល់ការវាទីកាន់កាប់របស់ប្រជាពលរដ្ឋខាងលើវាជាអំពើរសុខច្បាប់ទាំងស្រុងហើយ។
លោកស៊ុនស្រ៊ន.អភិបាលរងខេត្តព្រះសីហនុទទូលបន្ទុករដ្ឋាលដីធ្លីក្នុងឧកាសលោកដឹកនាំកំលាំងសមត្ថិកិច្ចចំរុះចុះទៅពីនិត្យទីតាំងដីខាងលើនោះលោកបានមានប្រសាសន៍ថាលំនៅដ្ឋានដែលបានធ្វើការសាងសង់លើដីតំបន់ហាមឃាត់ខាងលើនេះបើតាមការពិនិត្យជាស្តែងសំណង់បែបផ្ទះខ្ទមទាំងនោះភាគច្រើនមិនមានមនុស្សរស់នៅនោះទេពោលគឺគេធ្វើឡើងគ្រាន់ជាការចាំដីតែប៉ុណ្ណុះ។ហើយជុំវិញបញ្ហារខាងលើនេះជាគោលការណ៍លោកស៊ុនស្រ៊នបានបញ្ជាក់ថាអជ្ញាធរខេត្តមិនអនុញាត្តិឲ្យមានការសាងណង់លំនៅដ្ឋានឬការការទន្ទ្រានយកដីតំបន់ហាមឃាត់បែបនេះតទៅទៀតឡើយ។ហើយសំរាប់សំណង់ទាំងនោះបើពនិត្យឃើញថាជាសំណង់ទើបសាងសង់ថ្មីកំលាំងសមត្ថកិច្ចនិងធ្វើការរុះរើចោលដោយគ្មានការតវ៉ាអ្វីទាំងអស់។
.គូរបញ្ជាក់ផងដែរថាជុំវិញបញ្ហារដីធ្លីកន្លងមករដ្ឋមន្ត្រីក្រសូងរៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិងសំណង់បានចេញសេចក្តីប្រកាសជូនដំណឹងជាសាធារណៈដល់ប្រជាពលរដ្ឋទទូទៅថាដីរដ្ឋ.ដីព្រែដែលបានទន្ទ្រានកាន់កាប់ក្រោយថ្ងៃទី០៧ខែឧសភាឆ្នាំ២០១២និងមិនអាចយកមកពិចារណាដើម្បីធ្វើការចុះបញ្ជីរបានឡើយ។ដោយបទបញ្ជាររបស់រដ្ឋាភិបាលលេខ០១ទទូលស្គាល់តែដីដែលកាន់កាប់ប្រើប្រាស់និងដាំដុះជាក់ស្តែងមុខថ្ងៃទី០៧ខែឧសភាឆ្នាំ២០១២តែប៉ុណ្ណុះ៕