ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងសមិទ្ធផលរីកចម្រើនគួរជាទីមោទនៈក្នុងខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ: ដែលបានធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរ ឡើងជាលំដាប់ ជាពិសេសការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅ ដោយប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ និងបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកទទួលទានទឹកមានសុវត្ថិភាព និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា សមិទ្ធផលដែលសម្រេចបានក្នុងខេត្ត និងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងសន្ដិភាព ដែលនាំមកនូវឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសសមិទ្ធផលធំៗ និងលេចធ្លោរគួរឱ្យកត់សម្គាល់ ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ក្នុងរយៈពេលជិត១៨ខែកន្លងមកនេះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី បាននិងកំពុងបន្តដើរលើមាគ៌ាដ៏ត្រឹមត្រូវ ដោយថែរក្សាបាននូវសុខសន្តិភាព និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច ដោយអត្រាកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ ក្នុងវង្វង់ប្រមាណ ៦% ខណៈអត្រាកំណើនសម្រាប់ឆ្នាំ២០២៥ ត្រូវបានរំពឹងទុកថានឹងមានអត្រាប្រមាណ ៦,៣% ដែលបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាលំដាប់។ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានជម្រាបជូនអង្គពិធីអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនគឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។ ពាក់ព័ន្ធនឹង វិស័យផ្គត់ផ្គង់ទឹកស្អាតជនបទ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់ជូនថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការជំរុញអាត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន ១០០% នៅឆ្នាំ២០៣០ ដែលស្របនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។ ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្រ្ដី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធនានាទាំងអស់ បន្តចូលរួមនិងសហការលើសកម្មភាពលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត ក៏ដូចជាអនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរួមចំណែកសម្រេចឱ្យបានគោលដៅអត្រាគ្របដណ្តប់ ១០០% នៅឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល៕ដោយ៖ឃីន គន្ធា