អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ រៀបចំវេទិកាសាធារណ: ដល់សិស្សានុសិស្ស

0

ខេត្តកំពត: កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ហ៊ូ វណ្ណថុល អធិការ នៃអធិការដ្ឋាន នគរបាលស្រុកអង្គរជ័យ និងសហការី បានចុះធ្វើវេទិការសាធារណៈ  នៅចំណុចសាលាវិទ្យាល័យជា សុីម អង្គរជ័យ ស្ថិតនៅភូមិប្រាល ឃុំ តានី  ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៦៦៣នាក់ ស្រី៣៦០នាក់។

មានមតិក្នុងវេទិកានេះ លោកវរសេនីយ៍ទោ ហ៊ូ វណ្ណថុល អធិការនគរបាលស្រុកអង្គរជ័យ បានលើកឡើង ដោយជំរុញអោយសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ដោយយកចិត្តទុកដាក់ ដើម្បីអោយក្លាយជាសិស្សពូកែ។

ជាមួយគ្នានេះ លោកអធិការនគរបាលស្រុក ក៏សូមណែនាំដល់សិក្សានុសិស្ស ឲ្យគោរពច្បាប់ចរាចរណ៍ និងយល់ច្បាស់ពីផ្លាកសញ្ញាចរាចរណ៍ ក្នុងពេលកំពុងបើកបរផងដែរ ថែមទាំងណែនាំឲ្យប្អូនៗសិស្សានុសិស្សយល់ពីល្បិចកលឆបោក របស់ជនសង្ស័យដែលតែងតែប្រើប្រាស់កន្លងមក និងចេះថែរក្សាទ្រព្យសម្បត្តិមានតម្លៃដោយខ្លួនឯង។

ទន្ទឹមនឹងដែរ លោកបានលើកឡើងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ហើយសូមណែនាំប្អូនៗកុំធ្វើខ្លួនជាជនទំនើង ក្មេងទំនើង និងងាកមករកការសិក្សារៀនសូត្រ ដើម្បីខ្លួនឯងដើម្បីគ្រួសារ និងសង្គមជាតិ៕ សេង ណារិទ្ធ