មណ្ឌលគិរី៖ ឈើប្រណីតនិងឈើក្រហមគ្រប់ប្រភេទត្រូវបានឈ្មួញធ្វើចរាចរដឹកជញ្ជូនគគ្រឹកគគ្រេងដោយខុសច្បាប់សង្ស័យថាមានការបើកភ្លើងខៀវ ពីលោក ឈួន សិរីវឌ្ឍន៍នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកោះញែកនិងលោក ម៉ោង ហឿននាយរងសង្កាត់ ឃុំ រយ៉ ។ប្រជាពលរដ្ឋនិងសហគមន៍
ការពារព្រៃឈើក្នុងស្រុកកោះញែក ព្រមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើ មណ្ឌលគិរីបានរាយការណ៍ថា បច្ចុប្បននេះ ឈើប្រណីត និងប្រភេទឈើក្រហម នៅក្នុងតំបន់ខាងលើនេះកំពុង ត្រូវបានឈានទៅរកការរិចរិលហិនហោចមិនខាន គ្រាដែលលោកនាយ ផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ក៍ដូចជាលោក ឈួន សិរីវឌ្ឍន៍ និងលោក ម៉ោង ហឿន នាយរងសង្កាត់ រយ៉ កំពុងបើកដៃអោយជនខិលខូចចូល កាប់ អា រំលំដឹកជញ្ជូន យ៉ាងអនាធិបតេយ្យបែបនេះ ។
សេក្តីរាយការណ៍បានបន្តទៀតថា សព្វថ្ងៃនេះ គេឃើញមានក្រុមហ៊ុន វិនិយោគ ជាច្រើននៅក្នុងស្រុកកោះញែក កំពុងវិនិយោគក្នុងដីព្រៃសប្បទាន សេដ្ឋកិច្ច នេះហើយវាជាឧកាសដ៍ល្អសំរាបមេឈ្មួញធំៗដូចជាឩកញ៉ាមួយចំនួន មានសិទ្ធិ វ៉ៃព្រៃ ប្រមូលឈើនៅក្នុងក្រុមហ៊ុន ដួចជាឩកញ៉ាខ្លះពង្រាយលុយ អោយក្រុមជនខិលខូចទិញម៉ាស៊ីន ត្រង់សឺន័រ កាប់អាឈើនៅក្រៅដែនដើម្បីដឹកជញ្ជូនចូលក្នុងក្រុមហ៊ុន ។
ទង្វើនិងល្បិចបែបនេះ បច្ចុប្បន នៅស្រុកកោះញែក ត្រូវបានគេមើលឃើ់ញថា ស្ទើរតែមានគ្រប់ៗក្រុមហ៊ុន ។ប្រជាពលរដ្ឋនិងសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ព្រមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើវនិងមន្ត្រីមួយចំនួន ផងដែរ បានសំណូមពរដល់ថ្នាក់លើជួយ ចាត់ចែងមន្ត្រី អធិកាកិច្ច អោយជួយ ងូតទឹកដុះក្អែលអោយលោក ឈួន សិរីវឌ្ឍន៍ នាយផ្នែករដ្ឋបាល ស្រុកកោះញែក និងលោក ម៉ោង ហឿន នាយរងសង្កាត់ ប្រចាំឃុំ រយ៉ ផងព្រោះមន្ត្រីទាំងពីរូបនេះ ប្រជាពលរដ្ឋនិងសហគមន៍មានការសង្ស័យជាប់ពាក់ព័ន្ធទៅនិងការបើកភ្លើងខៀវ អោយកើតមានបទល្មើស ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ។
ប្រភពចុងក្រោយពីប្រជាពលរដ្ឋនៅស្រុកកោះញែក ប្រាប់ថាឈើប្រណីត និងឈើក្រហម នៅក្រៅដែន វិនិយោគ មួយភាគជញ្ជូនចូលក្នុងក្រុមហ៊ុន វិនិយោគនាំចេញទៅកាន់ទីផ្សា មួយភាគជញ្ជូនទៅកាន់ព្រំដែន វៀតណាម ព្រំប្រទល់ស្រុកកោះញែក មិនរ្រូវបានជំនាញមើលឃើញទេ ។ប៉ុន្តែនៅពេលថ្មីៗកន្លងទៅនេះ ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៤នេះឈើសុក្រំ លាយឈើធ្នង់ ប្រមាណ១៣០ដុំឡាំងបួនជ្រុងត្រូវបានក្រុមការងារចល័តរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលបានរកឃើញនៅក្បែរជើងភ្នំក្រោលក្នុងឃុំស្រែសង្គម ស្រុកកោះញែក ដោយពុំមានវត្តមាន របស់មន្ត្រីរដ្ឋបាលព្រៃឈើស្រុកកោះញែកណាម្នាក់ចូលរួមក្នុងយុទ្ធនាការនោះឡើយ មិនដឹងថាលោកនាយផ្នែកនាំកូនចៅទៅពួននៅទីណាឡើយ។
បច្ចុប្បនក្រុមការងារថ្នាក់កណ្តាលកំពុងប្រមូលមករក្សាទុកក្នុងស្នាក់ការត្រពាំងត្រាច។ទាក់ទងនិងការចោទប្រកាន់ខាងលើនេះ អ្នកឆ្លើយឆ្លងពត៍មានយើងបានធ្វើការទាក់ទងសុំការបភ្លឺពីលោក ឈួន សិរីវឌ្ឍន៍ដែរនៅព្រឹកថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ២០១៤តែអ្នកផ្សេងទទួលប្រាប់ថា លោក សិរីវឌ្ឍន៍កំពុងសំរាន្ត ពុំទានងើបទេព្រោះដាក់ជ្រុលពីល្ងាច ៕