សៀមរាប: នៅរសៀលថ្ងៃទី១២ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីដង្ហែ អបអរសាទរពានរង្វាន់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចទទួលស្គាល់ជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និង វិស័យសុខាភិបាលប្រចាំឆ្នាំ២០២៤ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណាត់ថា្នក់លេខ២ និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និង សាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧ ក្រោមវត្តមានអញ្ជើញចូលរួមពីឯកឧត្តម តោ គឹមស៊ាន តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត និង ឯកឧត្តម លោកជំទាវសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត , យុវជនកាយរឹទ្ធកម្ពុជា , យុវជនកាកបាទក្រហម ,លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបផងដែរ ។
លោកស្រី ម៉ននី រងី្ស បានឲ្យដឹងក្នុងពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំ និងវិស័យសុខាភិបាលខេត្ត សៀមរាប ដោយបញ្ជាក់ថា ជោគជ័យដែលយើងទទួលបាននាពេលនេះ គឺពិតជាបាននំាមកនូវកិត្តិយសដ៏ធំធេងសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលនៅខេត្តសៀមរាប ដែលកន្លងមកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រដ្ឋបាលខេត្ត និង រដ្ឋបាលក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់ខ្ពស់ និង ចាត់ទុកជា វិស័យអាទិភាព ជាពិសេសបានជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់វិស័យទាំងពីរ ក្នុងគោលបំណងជម្រុញកុមារដែលជាទំពាំងស្នងឬស្សី និងយុវជនដែលជាសសរទ្រូងរបស់ប្រទេសជាតិ ឲ្យការសិក្សាប្រកបដោយគុណភាព និងមានសមត្ថភាព ព្រមទាំង បន្តពង្រឹងប្រតិបត្តិការលើប្រព័ន្ធសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព ដោយផ្ដោតពិសេសលើការផ្ដល់សេវាសុខភាពមានគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និង សមធម៌ជូនប្រជាពលរដ្ឋ ។ សមិទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តដោយមិនគិតពីការនឿយហត់និងថ្ងៃឈប់សម្រាករបស់គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ គំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត និង មន្ទីរសុខាភិបាលខេត្ត ព្រមទាំងផ្តល់សេវាថែទាំសុខភាព លើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចដំណើរការមុខងារវិស័យសុខាភិបាលក្នុងខេត្តសៀមរាប ឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ជូនប្រជាជន ។ លោកស្រីអភិបាលរងខេត្ត បានបន្តទៀតថា ការអបអរសាទរពានរង្វាន់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដើមី្បបង្ហាញដល់សាធារណជន ភ្ញៀវជាតិ អន្តរជាតិ បានមើលឃើញពីចក្ខុវិ័ស័យការអភិវឌ្ឍរីកចម្រើនរបស់ខេត្តសៀមរាប ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយើងទទួលបានជ័យលាភីពានរង្វាន់ ដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំណាត់ថា្នក់លេខ២ និង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក និង សាលាមតេ្តយ្យសិក្សាធនធានអង្គរ ចំណាត់ថា្នក់លេខ៧ ព្រមទាំងលោកគ្រូ អ្នកគ្រូ បង្រៀនល្អតាមមុខវិជ្ជា និង សាលាមួយដែលមានសោភណ្ឌភាពស្អាត បានទទួលជ័យលាភីនិងរង្វាន់ផងដែរ ៕