បងប្អូនអ្នកសំអាតបរិស្ថានក្រុងព្រះសីហនុ ចំនួន ៦៤នាក់ទទួលបានអំណោយឧបត្ថម្ភ ថវិកា គ្រឿងឧបភោគ បរិភោគ ពីអ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី

0

ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី នាព្រឹកថ្ងៃទី១៣ ខែ មិនា ឆ្នាំ ២០២៥នេះបាន នាំយក អំណោយជាគ្រឿងឧបភោគបរិភោគម្ហូបអាហារចម្រុះទៅឧបត្ថម្ភថវិកាចែកជួនដល់ជូនបងប្អូនអ្នកសំអាត បរិស្ថានក្រុងព្រះសីហនុ ចំនួន ៦៤នាក់ ដោយកម្មវិធីនេះក៏មានចូលរួមពី លោកស្រី ឈុន ដារី អភិបាលរង ក្រុង ព្រះសីហនុ តំណាងរដ្ឋបាលក្រុង ព្រះសីហនុ ផងដែរ។

ក្នុងនោះ ក្នុងមួយនាក់ៗ ទទួលបាន៖-អង្ករ ១ប៉ាវ ស្មើ ២៥គីឡូ-មីថៃ ១កេស-ត្រីខ ១យួរ-ទឹកត្រី ១យួរ-ទឹកស៊ីអ៊ីវ ១យួរ-ទឹកបរិសុទ្ធ ១កេសនិងថវិកាក្នុងមួយនាក់ចំនួន ១០ម៉ឺនរៀល។

លោកស្រី ឈុន ដារី ក្នុងនាមរដ្ឋបាលក្រុងព្រះសីហនុ បានថ្លៃអំណរគុណ ដល់អ្នកឧកញ៉ា ទៀ វិចិត្រ នឹងលោក ជំទាវ ហេង គីមជី ដែលបានឧបត្ថម្ភដល់បងប្អូនអ្នកសំអាតបរិស្ថានក្រុងព្រះសីហនុ ដែលជាផ្នែកមួយចូលរួម លើកទឹកចិត្តដល់បងប្អូនអ្នកសំអាត ដើម្បីទីក្រុងស្អាតទាំងអស់គ្នា៕

នាគសមុទ្រ