ចិន៖ ទីបំផុតរដ្ឋាភិបាលចិន ក៏បានប្រតិកម្មទៅលើគម្រោងដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងនិងរុស្ស៊ីពាក់ព័ន្ធវិបត្តិក្នុងប្រទេសអុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ចាក់ថា ក្នុងស្ថានភាពនាពេលនេះភាគីពាក់ព័ន្ធត្រូវតែស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយ
ជាវិធីសាស្ត្រល្អបំផុត មិនត្រូវដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកនោះឡើយ។
ពាក់ព័ន្ធនិងការសម្រេចចិនរបស់គ្រីមៀ ធ្វើប្រជាមតិផ្តាច់ខ្លួនចេញពីប្រទេសអ៊ុយក្រែន ចូលជាមួយរុស្ស៊ី រដ្ឋាភិបាលទីក្រុងប៉េកាំងគាំទ្រដល់ការដោះស្រាយវិបត្តិតាមរយកិច្ចពិភាគ្សាហើយនោះជាវិធីសាស្ត្រតែមួយគត់បញ្ចប់វិបត្តិ ។ ចិនក៏បានអំពាវនាវដល់ប្រទេសអ៊ុយក្រែនដោះស្រាយវិបត្តិដោយសន្តិវិធី ការពារផលប្រយោជន៍របស់ពលរដ្ឋជាធំ ក្នុងគ្រាបខ័ណច្បាប់។
ក្នុងថ្ងៃជាមួយគ្នានោះរដ្ឋមន្ត្រីការបរទេសជប៉ុនលោកFumio Kishida បានឲ្យដឹងថា ពេលនេះទីក្រុងតូក្យូមិនទាន់គិតដល់វិធីសាស្ត្រដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនោះឡើយដោយសារវិបត្តិអ៊ុយក្រែន។លោក Kishida បញ្ចាក់ថា ប្រតិកម្មរបស់រដ្ឋាភិបាលទីក្រុងតូក្យូអាស្រ័យទៅលើស្ថានភាព និងសកម្មភាពដោះស្រាយរបស់ប្រទេសជាប់ពាក់ព័ន្ធ។
កន្លងមក រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានជួបពិភាគ្សាតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេស និងអាល្លឺម៉ងពីបញ្ហាខាងលើនោះផងដែរ ។
កន្លងមកចិនមិនបានបង្ហាញការគាំទ្រដល់ភាគីណាមួយអ៊ុយក្រែនឬក៏តំបន់គ្រីមៀគាំទ្ររុស្ស៊ី ដោយសាគ្រីមៀស្ថិនក្នុងអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ក្រុមអ្នកវិភាគបានធ្វើការប្រៀបធៀបដំបន់គ្រីមៀទៅនិងដំបន់ដទៃទៀតក្នុងប្រទេសចិន។ ប្រសិនបើចិនគាំទ្រឲ្យគ្រីមៀផ្តាច់ខ្លួន ចូលជាមួយរស្ស៊ីនោះ ដំបន់គ្រប់គ្រងស្វាយ័តជាច្រើនរបស់ចិនក៏ចង់ផ្តាច់ខ្លួនដូចគ្នាទាំងនោះហើយដែលធ្វើឲ្យចិនទើសទាល់។ បើគាំទ្រអ៊ុយក្រែន ការពារគ្រីមៀ ប្រាកដជាបាត់បង់សម្ពន្ធមិនដែលមានសត្រូវតែមួយដូចគ្នា។
ទាំងនោះហើយទើបធ្វើឲ្យប្រទេសមួយចំនួននៅស្ងៀបចំពោះវិបត្តិក្នុងប្រទេសអ៊ុយក្រែន។
បតិជុំវិញពិភពលោកបានដាក់សំនួរសួរថាប្រទេសលោកខាងលិច ជាប្រទេសប្រជាធិបតេយ្យមានវ័យចំណាស់បំផុតលើពិភពលោក និងការគោរព្វសន្ធិមនុស្សយ៉ាងខ្លាំង និងសិទ្ធសម្រេចវាសនារបស់ខ្លួន។តើហេតុអ្វីបានជាអាមេរិកនិងលោកខាងលិចមិនគាំទ្រដល់សិទ្ធសម្រេចវាសនារបស់ពលរដ្ឋនៅក្នុងប្រទេសអ៊ុយក្រនរារាំងពលរដ្ឋគ្រីមៀចាកចេញពីអ៊ុយក្រែន។ សកម្មភាពទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសមហាអំណាចលោកខាងលិចមិនបានគាំទ្រសិទ្ធរបស់ពលរដ្ឋនោះឡើយ ៕
