​កិច្ចប្រជុំ​បូកសរុប​ការងារ​រយៈពេល​ពី​ឆ្នាំ​របស់​ខេត្ត​ដាក់​ណុង​វៀតណាម​និង​ខេត្តមណ្ឌលគិរី​កម្ពុជា

0

​មណ្ឌលគិរី​  ​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​២​ឆ្នាំ​(២០១២-២០១៤)​លើ​ការងារ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទំនាក់ទំនង​ប្រជា​មិត្តភាព​រវាង​សមាគម​កម្ពុជា​វៀតណាម​ខេត្ត (​មណ្ឌលគិរី​និង​ដាក់​ឡាក់​)​ពិធី​នេះ​បានធ្វើ​ឡើង​នៅ​សាលាខេត្ត​មណ្ឌលគិរី​នា​ព្រឹក​ថ្ងៃទី​១០ វិច្ឆិកា​២០១៤​ក្រោម​វត្តមាន​ឯកឧត្តម​អេង​ប៊ុន​ហ៊ាង​អភិបាលខេត្ត​មណ្ឌលគិរី​លោក​ហូ​ក្វាង​តាម​ប្រធាន​សមាគម​មិត្តភាព​វៀតណាម​ខេត្ត​ដាក់​ឡាក់​ព្រមទាំង​គណៈប្រតិភូ​ជាច្រើន​នាក់​និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ផងដែរ​។​z2
​ក្រោយពី​បាន​ពិនិត្យ​ទៅលើ​របាយការណ៍​បូកសរុប​លទ្ធផល​លើ​ការងារ​កិច្ចសហប្រតិបត្តិការ​រ​យៈ ពេល​២​ឆ្នាំ (២០១២-២០១៤) និង​លើក​ទិសដៅ​បន្ត​រវាង​ខេត្ត​ទាំងពីរ​រួចមក​។​
​លោក​ហូ​ក្វាង​តាម​ប្រធាន​សមាគម​មិត្តភាព​វៀតណាម​ខេត្ត​ដាក់​ឡាក់​បាន​មានប្រសាសន៍​លើកឡើងថា​ការងារ​កន្លងមក​រវាង​ភាគី​ទាំងពីរ​ក្នុង​រយៈពេល​២​ឆ្នាំ​នៃ​ការងារ​កិច្ចសហ ប្រតិបត្តិការ​បា​ន​បង្កលក្ខណៈ​ងាយស្រួល​ជម្រុញ​និង​បង្កើន​ចំណង​ទំនាក់ទំនង​មិត្តភាព​សាមគ្គីភាព​និង​កិច្ច​សហការគ្នា​បានល្អ​ប្រសើរ​ពិសេស​ស្ថានភាព​សន្តិសុខ ស្ថេរភាព​z5

នយោបាយ​នៅតាម​បន្ទាត់​ព្រំដែន​មិនមាន​អ្វី​កើតឡើង​ធ្វើ​ឲ្យ​មានការ​ជះ​ឥ​ត្តិ​ពល​ដល់​កា​ទំនាក់ទំនង​មិត្តភាព​រវាង​ខេត្ត​ទាំងពីរ​។​លោក​បាន​បន្តថា​រាល់​ការងារ​ដែល​ត្រូវអនុវត្ត​បន្ត​រវាង​ភាគី​ទាំងពីរ និង​សហការគ្នា ដើម្បី​ជំរុញ​ដល់​កិច្ចសហការ​សាមគ្គីភាព មិត្តភាព​រវាង អាជ្ញាធរ​ប្រជាជន នៃ​ខេត្ត​ទាំងពីរ​កាន់តែ​ល្អប្រសើរ​។​z4
ឯកឧត្តម​អេង​ប៊ុន​ហ៊ាង​អភិបាលខេត្ត​បាន​សំដែង​ការស្វាគមន៍​និង​ថ្លែងអំណរគុណ​ដល់​ប្រជាជន អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ខេត្ត​ដាក់​ឡាក់ ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់ និង​ជួយឧបត្ថម្ភ​គាំទ្រ​ដល់ ខេត្តមណ្ឌលគិរី​។ ឯកឧត្តម​បាន​ឲ្យ​ខេត្ត​ទាំងពីរ បន្ត​ជម្រុញ និង​ពង្រីក​ចំណងមិត្តភាព​សាមគ្គីភាព​ប្រពៃណី​វប្ប​ធ​ម៏ និង​បន្ត​ផ្សព្វផ្សាយ​អំពី​កិច្ចព្រមព្រាង សន្ធិសញ្ញា អនុសញ្ញា និង​បទ​ប​ញ្ញ​តិ​ផ្សេងៗ ឲ្យ​ប្រជាពលរដ្ឋ​ទាំងពីរ​មានការ​យល់ដឹង ពិសេស​ត្រូវ​បន្ត​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដែល​កើតឡើង​នៅ តាម​បន្ទាត់​ព្រំដែន​។z3

ហើយ​ឯកឧត្តម​សូម​ឲ្យ​ខេត្ត​ដាក់​ឡាក់ បន្ត​សហការ​អនុវត្ត​ការងារ​ដែល​នូវ​សេស សល់ ដើម្បី​ឲ្យ​ខេត្ត​ដែលជា​ប់​ភូមិ​ផង​របង​ជាមួយគ្នា ក្លាយជា​ខេត្ត​មាន​សេដ្ឋកិច្ច​ល្អប្រសើរ​មិត្តភាព និង កិច្ចសហការ​ល្អ​៕