ខេត្តព្រះសីហនុ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមម៉ាង ស៊ីណេត អភិបាលខេត្ត ព្រះសីហនុនាព្រឹកថ្ងៃទី១៤ ខែ មិនា ឆ្នាំ ២០២៥បាន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រុមហ៊ុន ជីធីវីស៊ីអ៊ឹមផត អេចផត ខូលអិលធីឌី (G.T.V.C Import Export Co.Ltd.) របស់អ្នកឧកញ៉ា ទៀ វិចិត្រ និងសមាគមទេសចរណ៍ អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA CambodiaChapter) ដែល មានលោកបណ្ឌិត ធួនស៊ីណានជាប្រធានដើម្បីសហការគ្នាពង្រីកវិសយ័ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ។ពិធីនេះធ្វើឡើង នៅទីតាំងវ៉នដឺឡេន រីសត (Wonderland Suites & Resort )ស្ថិតក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមអ្នកឧកញ៉ា ទៀ វិចិត្រឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនរបស់អ្នកឧកញ៉ាមានផលិតផលនិង សេវាកម្ម ទេសចរណ៍សំខាន់ៗច្រើនកន្លែងក្នុងខេត្តព្រះសីហនុ រួមមានវ៉នដឺឡេន រីសត (Wonderland Suites & Resort) ក្នុងភូមិត្រពាំងគោ ឃុំជើងគោ ស្រុកព្រៃនប់ , មានសេវាកម្មទេសចរណ៍នៅលើកោះរ៉ុង និងសេវាកម្មទេសច រណ៍មួយចំនួនទៀតក្នុងខេត្តព្រះសីហនុហើយជាមួយគ្នានេះក្រុមហ៊ុនក៍បានទទួលសិទ្ធិវិនិយោគពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បង្កើតជាកំពង់ផែទេសចរណ៍លើផ្ទៃដីប្រមាណ២២០០០ម៉ែត្រការ៉េ មានសមត្ថភាពទទួល អូបរ័ទេសចរណ៍តូច ធំ ចេញ ចូលម្តង២០គ្រឿងក្នុងពេលតែមួយ ហើយនៅកំពង់ផែទេសចរណ៍នេះមានគ្រប់ ហេដ្ឋារចនាសម្ពន្ធ័សម្រាប់តម្រូវការរបស់អ្នកទេសចរណ៍រាប់ទាំងសេវាសន្តិសុខសុវត្ថិភាពផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តមម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានសម្តែងនូវការអបអរសាទរចំពោះ កិច្ចសហការរវាង ក្រុមហ៊ុនទាំង២ ដែលនឹងជួយជំរុញដល់វិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុនិយាយដោយឡែក និងនិយាយ ជារួមសម្រាប់វិសយ័ទេសចរណ៍ជាតិ ។ ទាំងក្រសួងទេសចរណ៍ និងទាំងអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ថ្នាក់ ដឹក នាំក្រសួងនិងថ្នាក់ដឹកនាំខេត្តក៍បានបញ្ជាក់ពីការគាំទ្រនិងជួយជ្រោមជ្រែងគ្រប់និតិវិធីព្រមទាំងបច្ចេកទេស ដើម្បីឲ្យដំណើរនេះប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ។
សូមបញ្ជាក់ផងដែរថា ៖អនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនទេសចរណ៍ទាំងពីរ ផ្តោតជា សំខាន់ទៅលើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីនាំភ្ញៀវទេសចរណ៍ទាំងក្នុងប្រទេសនិងពីបណ្តាប្រទេសនានាមកកាន់មូលដ្ឋានទេសចរណ៍ដែលក្រុមហ៊ុនអ្នកឧកញ៉ា ទៀ វិចិត្រ កំពុងប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ៕
នាគសមុទ្រ