ដោយអ៊ុក ផ្លុង
សៀមរាប÷ កាលពី ថ្ងៃ អាទិត្យ ទី ១៦ មីនា ឆ្នាំ ២០២៥ នៅ វេលាម៉ោង ១៤ និង៣០ នាទី រសៀល មាន ភ្លៀង ធ្លាក់ មួយ មេធំ ព្រមទាំង ខ្យល់ កន្ត្រាក់បក់បោក យ៉ាង ខាំ្លង លាយឡំ ជាមួយ ផ្គររន្ទះ ផង នោះ ធ្វើឲ្យ ខេត្ត សៀមរាបទទួល រង នូវ គ្រោះ មហន្ត

រាយយ៉ាង ធ្ងន់ធ្ងរ បណ្តាល មកពី គ្រោះ ធម្មជាតិ ដ៏ កំណាច មួយនេះ។
ដោយឡែក ស្រុក ជីក្រែង ក៏ ទទួល រង នូវ ការ ខូចខាត ដល់ ទ្រព្យសម្បត្តិ ផ្ទះ សម្បែង និងដំណាំប្រចាំឆ្នាំ របស់ប្រជាពលរដ្ឋ ព្រមទាំងហិត្ថារេចនាសម្ព័ន្ធ របស់ រដ្ឋជាច្រើនផងដែរ ។
ដោយគិត ត្រឹម ថ្ងៃ ច័ន្ទ ទី ១៧ ខែ មិនា ឆ្នាំ ២០២៥ ត្រឹមម៉ោង ១១,០០ នាទី ក្នុងស្រុក ជីក្រែង មាន ផលប៉ះពាល់ ចំនួន ៩ ឃុំ ក្នុង ចំណោម ឃុំ ទាំង១២ ។
ឃុំ ដែល ប៉ះពាល់ មាន÷១ -ឃុំ ជីក្រែង,២ ឃុំ កំពង់ក្ដី, ៣ ឃុំ ខ្វាវ, ៤ ឃុំ គោកធ្លកក្រោម,៥ ឃុំ គោកធ្លកលើ,៦ឃុំ ល្វែងឬស្សី, ៧ ឃុំ ឫស្សី លោក,៨ឃុំ សង្វើយ និង៩ ឃុំ ស្ពាន ត្នោត សរុប១២៩ ខ្នង ផ្ទះ។ ក្នុងនោះ រលំសាលាសំណាក់ ដែល សាងសង់ ដោយឈើ១ ខ្នង ទាំងស្រុង នៅក្នុង ភូមិ សន្ដាន់ របើក ដំបូល ផ្ទះ និងសំយ៉ាប ១២១ របើករោង ដំណាំ ២ កន្លែង របើក ដំបូលផ្ទះទាំងស្រុង ១ ខ្នង របើក ដំបូល សាលា ប្រជុំ សាលា ស្រុក ១ខ្នង សាលារៀន ៣ កន្លែង(របើក ដំបូល សាលា រៀន១ ខូចខាត ទ្វារ បិទបើក ១ កន្លែង បាក់ធ្លាក់ អំពូលសូឡា១ គ្រឿង) រន្ទះ បាញ់ បុរសពីរនាក់ប៉ុន្តែ មិន បណ្តាល ឲ្យស្លាប់ទេ។
ពាក់ព័ន្ធករណី ខាងលើ នេះ អភិ បាល ស្រុក ជីក្រែង លោក បូ ម៉េងទ្រី បានមាន ប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន តាមប្រព័ន្ធ ថា ក្នុងនាម លោក ជាអជ្ញាធរ ស្រុក លោក ពិតជា មាន អារម្មណ៍ សោកស្តាយ យ៉ាងខ្លាំង ចំពោះ ក្ដី មហន្តរាយ ដោយគ្រោះ ធម្មជាតិ ដែល មិនគួរកើតឡើង បណ្តាល ឲ្យ ខូចខាត ទ្រព្យសម្បត្តិ របស់ ប្រជា ពលរដ្ឋ ក៏ដូចជា ហិត្ថា រេច្ចនាសម្ព័ន្ធ របស់ រដ្ឋ ផងដែរ។ ទន្ទឹមនឹងនោះដែរ លោក ក៏ បានសំណូមពរ ឲ្យ សារព័ត៌មាន ជួយផ្សព្វផ្សាយ ឲ្យ បាន ទូលំទូលាយ និងសូមផ្ដាំផ្ញើរ ទៅកាន់ ប្រជា ពល រដ្ឋ ទាំងអស់ សូមមានការ ប្រុងប្រយ័ត្ន ខ្ពស់ បើមាន ភ្លៀង ខ្យល់ ផ្គរ រន្ទះ កុំ ជ្រក ក្រោម ដើម ឈើ ធំ ប្រយ័ត្ន រលំសង្កត់លើ និងបិទទូរស័ព្ទ បង្ការ ឆ្លង ចរន្ត រន្ទះ។ លោកបន្តថា ជា ពិសេស រដូវប្រាំង ជិត ឈានចូលរដូវ វស្សានេះតែម្ដង។ សំបូរណាស់ករណីគ្រោះ មហន្តរាយ ដោយ ធម្មជាតិកើតឡើង ជា យថាហេតុ៕