នគរបាល​ក្រុង​កំពង់ចាម​ប្រដេញ​ចាប់​ឃាត់ខ្លួន​ចោ​ស្ទាវ​២​នាក់​ក្រោយ​ឆក់​ទូរ​សព្ទ័​ដៃ​អាយ​ហ្វូ​ន​គេ​បាន​ហើយ​រត់​មិន​រួច​

0

​ខេត្តកំពង់ចាម​:​ជនសង្ស័យ​ជា​ចោរ​ស្ទាវ​ឆក់​ទូរ​សព្ទ័​ដៃ​អ្នកដំណើរ​តាម​ដងផ្លូវ​២​នាក់ ត្រូវបាន​សម្មត្ថកិច្ច​នគ​របាល​ក្រុង​កំពង់ចាម​ប្រដេញ​ឃាត់ខ្លួន​បាន ក្រោយពី​ពួកគេ​ធ្វើរ​សកម្មភាព​ហើយ​ព្យាយាម​បើក​ម៉ូតូ​រត់​តែ​រត់​មិន​រួច​។​
ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៨,០០​នាទី​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ម្តុំ​រោងចក្រ​កៅស៊ូកង់ ស្ថិតក្នុង​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​-​ខេត្តកំពង់ចាម ។​
លោក​វរសេនិយ​ត្រី គីម សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​បាន​ឲ​នគរវត្ត​ដឹងថា ជនសង្ស័យ​ឆក់​ទូរ​សព្ទ័​ខាងលើ​ទី​១​មានឈ្មោះ ផាន់ ណា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​វាល​ស្បូវ ឃុំ​អំពិល​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ទី​២​ឈ្មោះ រ៉េត វាន់​ដេ​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​-​ខេត្តកំពង់ចាម​។​01
​លោក​បន្តថា​នៅ​ម៉ោង​ខាងលើ​ជនសង្ស័យ​ទាំងពី​បាន​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​ដៃ​១​គ្រឿង ម៉ាក្ស​អាយ​ហ្វូ​ន ព​ណ៍ស របស់​ឈ្មោះ លួ​ន វ​ណ្ណះ ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដំបង​ដែក ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​លោក​បន្ត​ឲ​ដឹង​ទៀតថា ក្រោយ​ឆក់​បាន​ហើយ​ពួកគេ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​មកដល់​ត្រង់ចំណុច​ខាងក្រោយ​ជ្រុង​ខាងជើង សាល​មហោស្រព​ខេត្ត ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​-​ក្រុង​កំពង់ចាម02

ក៏ត្រូវ​បាន​កំលាំង​សម្មត្ថកិច្ច​នគរបាល​ក្រុង​កំពង់ចាម​សហការ​ជាមួយ​កំលាំង​បុ​ស្ត៍​កំពង់ចាម​ឃាត់​ចាប់ខ្លួនបាន​តែម្តង​រួម​ជាមួយនិង​វត្ថុតាង​ទូរ​សព្ទ័​អាយ​ហ្វូ​ន​របស់​នារី​រងគ្រោះ​។​
លោក​អធិការរង​ក៏បាន​ថ្លែង​ឲ​ដឹង​ដែរ​ថា​ករណីនេះ​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពង់​ត្រូវបាន​សម្មត្ថកិច្ច​ជំនាញ​ចងក្រង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕