ឯកឧត្តម អ៊ឹម សុខធី គម្រោងវិនិយោគទាំងអស់ ក្នុងខេត្តព្រះសីហនុ មានទុនជាង ៦ពាន់លានដុល្លារ ក្នុងនោះជាង ២ពាន់លានដុល្លារ បានដាក់ទុនដំណើរការ

0

ខេត្តព្រះសីហនុ៖ លោក អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគបាន បញ្ជាក់ថា៖ គិតត្រឹមខែមករា ២០២៥ មានគម្រោងបញ្ចប់ការសាងសង់មានចំនួន ៧៩គម្រោង និងមានគម្រោង៨៤ កំពុង ដំណើ ការសាងសង់  ដោយឡែកកម្រោងចំនួន៨៧ទៀត មិនទាន់ដំណើការ ដោយសារ ទី១.ពាក់ព័ន្ធនឹង ហិរញ្ញវត្ថុនិង២.ទើបបានគោលការណ៍ថ្មីៗ ពីក្រុមការងារជំរុញការវិនិយោគ។ ការបញ្ជាក់បែបនេះ បានធ្វើ ឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគដែលទទួលបានការលើកទឹកចិត្តតាមរយៈ “កម្មវិធីពិសេសជំរុញ ការ វិនិយោគក្នុងខេត្តព្រះសីហនុថ្ងៃទី១៩ ខែ មិនា ឆ្នាំ​២០២៥”សម្រាប់ ឆ្នាំ២០២៤-២០២៥។

ឯកឧត្តមបន្តថា ក្នុងចំណោមគម្រោងទាំងអស់មានទុនវិនិយោគជាង ៦ពាន់លានដុល្លារ ហើយជាង ២ពាន់លានដុល្លារបានដាក់ទុនដំណើរការដូច្នេះត្រូវតែជំរុញថែមទៀតនិងពិភាក្សាជាមួយវិនិយោគិននៅខេត្តព្រះសីហនុនិងការដាក់ទុនវិនិយោគបន្ថែមនៅខេត្តព្រះសីហនុទិសដៅបន្តជំរុញកម្មវិធីពិសេសដោយធ្វើការផ្សព្វផ្សាយពង្រឹងសមត្ថភាព ជំរុញវឌ្ឍនភាព ការលើកទឹកចិត្ត ទាក់ទាញ ថែទាំវិនិយោគ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពាក់ព័ន្ធនឹងអគារជាប់គាំង និងបញ្ហាប្រឈមនានាក្នុងវិស័យឯកជន ។

ឯកឧត្តម ម៉ាង ស៊ីណេតបានលើកឡើងថាថ្នាក់ដឹកនាំខេត្តចង់ឃើញអាជីវកម្ម គម្រោងរបស់វិនិយោគិន បើក ដំណើរការដោយរលូនក្នុងការសាងសង់ រហូតដល់ការប្រកបរបអាជីវកម្មទទួលបានជោគជ័យ ហើយភាព ជោគ ជ័យរបស់អ្នកវិនិយោគ គឺជាភាពជោគជ័យរបស់រដ្ឋបាលខេត្តផងដែរ។នេះគឺជាវឌ្ឍនភាពនៃកម្មវិធីពិសេស វិស័យហិរញ្ញវត្ថុ ឬធនាគារ បានដើតួនាទីជាអ្នកផ្សព្វផ្សាយដល់អ្នកវិនិយោគិន ក្នុងការជួយកៀគរវិនិយោគិន ព្រោះការវិនិយោគមានពីរ ទី១.ទទួលទីផ្សារ ២.គិតគូប្រភពទុន ដូចជាធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។

ដោយឡែកកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគបានផ្តល់ការងារលើកទឹកចិត្តលើគម្រោងចំនួន ២៦៩គម្រោង គោលដៅ ” កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ដើម្បីដោះស្រាយទៅលើអគាជាប់គាំង និងសកម្ម ភាពទូទៅដទៃទៀត ។ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១២៣គម្រោង គម្រោងមិន ពាក់ព័ន្ធនឹងអគារជាប់គាំងជាគម្រោងថ្មី ១១៣គម្រោង គម្រោងពង្រីកមានចំនួន ២៣គម្រោង និងគម្រោង មានស្រាប់មាន ១០គម្រោង ហើយគម្រោងទាំងអស់នេះ ត្រូវបានលើកទឹកចិត្តផ្សេងៗគ្នា៕នាគសមុទ្រ