លោក ហ៊ំ​ សារ៉ី បានលើកឡើងថា សាលារៀនជាថ្នាលបណ្ដុះធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញ និងបទពិសោធន៍ ដើម្បីយកទៅប្រើប្រាស់នាពេលអនាគត

0

(កំពង់ធំ)÷ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក ហ៊ំ​ សារ៉ី នាយកសាលាវីខែន បានលើកឡើងថា សាលារៀនវីខែន ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ មានចក្ខុវិស័យ ផ្តល់សេវាអប់រំដ៏ល្អមួយប្រកបដោយ ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់ជាប្រចាំ សាលាផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ ហើយគ្រូបង្រៀនមានបទពិសោធន៍ និងមានជំនាញក្នុងការបង្រៀនច្បាស់លាស់។ គ្រូបង្រៀមានវិធីសាស្ត្របង្រៀនសម្បូរបែប និងរួមបញ្ចូលបច្ចេកវិទ្យាថ្មីៗក្នុងការបង្រៀន និងរៀន  ជាពិសេស សាលាមានអគារសិក្សាផ្ទាល់ខ្លួន បន្ទប់សិក្សាធំទូលាយ និងបរិយាកាសមេត្រីសិក្សា។

លោកនាយកសាលាវីខែន បានបានបញ្ជាក់បន្ថែមទៀតថាសាលារៀនវីខែនមានផ្តល់សេវាកម្មអប់រំដូចជា÷
១. ថ្នាក់ភាសាអង់គ្លេសក្រៅម៉ោងគ្រប់កម្រិត សម្រាប់កុមារ(ចាប់ពីអាយុ៣ឆ្នាំ) មនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។ ២. ថ្នាក់សិក្សាកំព្យូទ័រ សម្រាប់ការងាររដ្ឋបាល។
អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបាន៖ បង្កើនជំនាញនិយាយ ស្តាប់ អាន និងសរសេរ ភាសាអង់គ្លេសរបស់អ្នក។ បង្កើនទំនុកចិត្តក្នុងការប្រើប្រាស់ភាសាអង់គ្លេស។ ពង្រីកឱកាសការងារ និងការសិក្សារបស់អ្នក និងលិខិតបញ្ជាក់ការសិក្សាទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
ទទួលចុះឈ្មោះ និងធ្វើតេស្តចូលរៀងរាល់ម៉ោងធ្វើការ។

លោក ហ៊ំ​  សារ៉ី នាយកសាលាវីខែន បានថ្លែងអំណរគុណដល់មាតាបិតា និងអាណាព្យាបាលសិស្សដែលបានបញ្ជូនកូនមកសិក្សារៀនសូត្រនៅសាលារៀនវីខែននេះ ព្រោះការសិក្សារៀនសូត្រធ្វើឱ្យសិស្សានុសិស្សមាន វិជ្ជាសម្បាទា បំណិនសម្បទា និងចរិយាសម្បទា និងសុជីវធម៌ក្នុងការរស់នៅ ចេះគោរពចាស់ព្រឹទ្ធាចារ្យ មានភាពក្លាហាន ហ៊ានសួរពីចម្ងល់របស់ខ្លួន ដោយមានការអប់រំពីលោកគ្រូអ្នកគ្រូ គោរពម៉ោងចេញចូលបានត្រឹមត្រូវ កន្លែងសិក្សារៀនសូត្រមានផាសសុខភាពល្អ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ផងដែរថា សាលារៀនវីខែន ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាប់របេងវិទ្យាល័យកំពង់ធំ។ អត្ថបទវេហាស៍