ខេត្តកំពង់ធំ៖ កម្មវិធីនេះបានរៀបចំឡើងថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥នៅស្នាក់ការគណបក្សខេត្តកំពង់ធំដឹកនាំដោយ ឯកឧត្តម អ៊ី សៀងហុង ទីប្រឹក្សារាជារដ្ឋាភិបាល។



ក្រុមការងារកសាងសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ដែលដឹកនាំដោយ ឯកឧត្តម អ៊ី សៀងហុង ទីប្រឹក្សារាជារដ្ឋាភិបាល និង ជាប្រធានក្រុមការងារបានដឹងនាំអនុប្រធាន និង សមាជិកក្រុម បានដឹកនាំរៀបចំកម្មវិធីប្រកាសទទួលស្គាល់សមាជិកសមាជិកាដែលមកពីគណបក្សផ្សេងចំនួន១១៨នាក់ ។ ក្រោមអធិបតីភាព ឯកឧត្តម នួន ផារត្ម័ ប្រធានគណបក្សខេត្តកំពង់ធំ ព្រមទាំងអនុប្រធាន និង គណៈអចិន្ត្រៃយ៍ ខេត្តកំពង់ធំ។ នៅក្នុងយន្តការបច្ចុប្បន្ននេះក្រុមការងារកសាងសមាជិកគណបក្ស សម្តេចតេជោបានបំពេញ កិច្ចការ ពយ៉ាងមមាញឹកនៅខេត្តកំពង់ធំក្នុងគោលដៅអូសទាញ ចុះថែរក្សាដូចភ្លៀងរលឹម និងមានឆន្ទះបំបែក ក្បាលម៉ាស៊ីនរបស់បក្សប្រឆាំង ក្នុងន័យឆ្លុះបញ្ចាំងពីមូលដ្ឋានបេះដូងខេត្តកំពង់ធំ មករាជធានី ពិសេសកម្ទេច ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ។



ឯកឧត្តម អ៊ី សៀងហុង គោរពតាមអនុសាសន៍សម្តេចតេជោ បានប្រកាសថា«យុទ្ធសាស្រ្តងើបមួយវាយ មួយ» នៅតែបន្ត ដោយមិនរាថយ.។ឯកឧត្តមបញ្ជាក់ថា កម្លាំងចលករក្នុងការអូសទាញដ៏ខ្លាំងសម្រាប់ ទិសដៅ និងបានបង្ហាញឆន្ទ:មុតស្រួចក្នុងការជួបក្បាលម៉ាស៊ីនភ្លើងទៀន និង គណបក្សកម្លាំងជាតិ និងបក្សផ្សេងៗ ទៀតទទួលបានបីស្រុកក្នុងខេត្តកំពង់ធំ ១ស្រុកប្រាសាទសំបូរ ២ ស្រុកកំពង់ស្វាយ ៣និងស្រុកប្រាសាទបល្ល័ង្ក ដែលបានផ្តាច់ខ្លួនពីគណបក្សប្រឆាំងហើយបានស្នើរសូមចូលរួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានឯកឧត្តមវង្សី វិសុ្សត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ សម្តេចតេ ជោហ៊ុន សែនជា ប្រធាន គណបក្សកម្ពុជា។







នាគសមុទ្រ