ក្រុមបាតុករ​ដុត​ក្លោងទ្វារ​រាជវាំង ម៉ិចស៊ីកូ​

0


​ប្រធានាធិបតី​ម៉ិចស៊ីកូ​លោក Enrigue Pena Nieto ប្រកាស​កាលពី​ថ្ងៃ ទី​៩ ខែវិច្ឆិកា ដោយបាន​ថ្កោលទោស យ៉ាងខ្លាំង​ទៅលើ​ក្រុមបាតុករ​ហិង្សា​ដែល បាន​ដុង​ទ្វារ​ធ្វើ​ពី​ឈើ​នៅ​ក្លោងទ្វារ​ចូល ព្រះរាជវាំង​នៅ​រដ្ឋធានី​ម៉ិចស៊ីកូ ប្រឆាំង ទៅនឹង​ការសម្លាប់​និស្សិត​៤៣​នាក់​ពី សំណាក់​ក្រុម​ជួញដូរ​

គ្រឿងញៀន ។ ​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ផ្សព្វផ្សាយ​ថា ពលរដ្ឋ​ម៉ិចស៊ីកូ​រាប់រយ​នាក់​បាន​ដង្ហែ ក្បួន​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល ក្រោយ ពេល​មាន​និស្សិត​៤៣​នាក់​ត្រូវគេ​សម្លាប់ ដោយ​រដ្ឋាភិបាល​អសមត្ថភាព​ក្នុងការ ជួយសង្គ្រោះ​និស្សិត​ទាំងនោះ ។ បាតុករ ក្លាយជា​ហិង្សា​ដោយបាន​ដុតបំផ្លាញ ក្លោងទ្វារ​ឈើ​ចូល​រាជវាំង ។ ​download (2)

ប្រធានាធិបតី​ម៉ិចស៊ីកូ លោក Enrigue Pena Nieto បាន​និយាយ​ទៅកាន់ ក្រុម​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​មិនអាច ទទួលយកបាន​នូវ​សកម្មភាព​របស់​បុគ្គល មួយចំនួន​ដ្រែ​ល​ឆ្លៀ​ង​ឱកាស​នៃ​វិបត្ដិ​បង្ក ឱ្យមាន​អំពើហិង្សា​។ អស់លោក​មិនអាច ទាមទារ​យុត្ដិធម៌​បាន​នោះឡើយ នៅពេល ដែល​ខ្លួន​បានធ្វើ​សកម្មភាព​ដោយ​ហិង្សា នោះ​” ។ ​មុននេះ​មួយថ្ងៃ និស្សិត​រាប់រយ​នាក់ ពាក់​ស្រោម​មុខ​បាន​ឡោមព័ទ្ធ​កា​រិ​យា ល័យ​សភា​រដ្ឋ Guerrero បង្ហាញ​ពី​ការខឹង សម្បា ក្រោយ​និស្សិត​៤៣​នាក់​ត្រូវ​ក្រុម ជួញដូរ​គ្រឿងញៀន​សម្លាប់ ។download (1)

ពួកគេ​បាន គប់​ដុំថ្ម បំផ្លាញ​ទ្វារ​បង្អួច​អគារ និង​ដុត បំផ្លាញ​រថយន្ដ​ជាង​១០​គ្រឿង ក្នុងនោះ មាន​ទាំង​រថយន្ដ​ប៉ូលិស​ផងដែរ ។ ​បាតុកម្មហិង្សា​ខាងលើ​កើតឡើង ក្រោយ​មួយថ្ងៃ​ដែល​ចៅក្រម​តុលាការ រដ្ឋ​ម៉ិចស៊ីកូ​លោក Jesus Murillo Karam ។ ជនសង្ស័យ​៣​នាក់​ដែល​ប៉ូលិស​ចាប់ខ្លួន ពាក់ព័ន្ធ​ក្រុម​ជួញដូរ​គ្រឿងញៀន Guerreros Unidos បាន​សារភាពថា និស្សិត​ទាំង ៤៣​នាក់​ដែល​ត្រូវ​ពួកគេ​ចាប់ខ្លួន​ត្រូវបាន សម្លាប់ ហើយ​ដុត​យក​ផេះ​ទៅ​បោះចោល នៅក្នុង​ទន្លេ San Juan ។download

ការសារភាព របស់​ជនជាប់ចោទ​ទាំង​៣​នាក់​ខាងលើ បង្កឱ្យមាន​រលក​បាតុកម្មហិង្សា​ប្រឆាំង រដ្ឋាភិបាល​ម៉ិចស៊ីកូ​ដែល​អសមត្ថភាព ជួយ​ដល់​និស្សិត​រងគ្រោះ​ទាំងនោះ 9