ខ្យល់កន្រ្តាក់បំផ្លាញផ្ទះប្រជាពលរដ្ឋចំ២៧៣ខ្នង នៅក្នុងស្រុកចំនួន៩នៃខេត្តបាត់ដំបង

0

ខេត្តបាត់ដំបង៖ មានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្រ្តាក់ ធ្វើឱ្យស្រុក ក្រុងមួយចំនួន បានរងសម្ពោធក្រោមឥទ្ធិពលខ្យល់បក់បោកខ្លាំងរហូតបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន ២៧៣ខ្នង។

ក្រោយទទួលបានព័ត៌មានខាងលើកឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៥នេះ បានចាត់ឱ្យក្រុមប្រតិបត្តិសាខាខេត្តសហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល ស្រុកឯកភ្នំ និង ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យ និងវាយតម្លៃនៃផលប៉ះពាល់ ដែលបានទទួលរងគ្រោះដោយខ្យល់កន្រ្តាក់នាពេលកន្លងទៅ ។

ក្នុងភូមិសាស្ត្រក្រុងស្រុកមួយចំនួនមាន ភ្លៀងលាយឡំមកជាមួយខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប ២៧៣ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង ៣០ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន ១២៥ខ្នងផ្ទះ ប៉ើងដំបូលដោយអន្លើៗចំនួន ១១៧ខ្នង  ក្នុងស្រុកចំនួន៩ស្រុក លើឃុំចំនួន១៣ ក្នុងភូមិចំនួន ២៧រួមមាន៖

១-ស្រុកថ្មគោល ប៉ះពាល់លើឃុំចំនួន១ ក្នុងភូមិចំនួន៥ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន ៩២ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង៤ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤២ ខ្នងផ្ទះ ប៉ើងដំបូលដោយអន្លើៗចំនួន ៤៦ខ្នងប៉ះពាល់សាលារៀន២ខ្នង និងសាលាឃុំចំនួន១ ។

២-ស្រុកឯកភ្នំ  ប៉ះពាល់លើឃុំចំនួន២ ក្នុងភូមិចំនួន៥ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៦៩ខ្នងផ្ទះ  ក្នុងនោះប៉ើងដំបូលទាំងស្រុង៩ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន១៦ ខ្នងផ្ទះនិង ប៉ើងដំបូលដោយអន្លើៗចំនួន៤៤ខ្នង   ។

៣-ស្រុកបវេល ប៉ះពាល់លើឃុំចំនួន២ ក្នុងភូមិចំនួន៥ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន៥១ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង១១ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៤០ខ្នងផ្ទះ។

៤-ស្រុកសំពៅលូន  ប៉ះពាល់លើឃុំចំនួន២ ក្នុងភូមិចំនួន៣ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន២៦ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូលទាំងស្រុង១ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន១២ខ្នងផ្ទះនិង ប៉ើងដំបូលដោយអន្លើៗចំនួន១៣ខ្នង   ។

៥-ស្រុកសំឡូត  ប៉ះពាល់លើឃុំចំនួន២ ក្នុងភូមិចំនួន៣ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន១៩ខ្នងផ្ទះ ក្នុងនោះប៉ើងដំបូទាំងស្រុង៣១ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៧ខ្នងផ្ទះនិង ប៉ើងដំបូលដោយអន្លើៗចំនួន៩ខ្នង ក្នុងនោះរន្ទះបាញ់បណ្តាលឱ្យរបួសមនុស្ស១នាក់ផងដែរ  ។

៦-ស្រុកកំរៀង   ប៉ះពាល់លើឃុំចំនួន១ ក្នុងភូមិចំនួន៣ ក្នុងនោះខូចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន១៣ខ្នងផ្ទះ(ស្មើ១២គ្រួសារ) ក្នុងនោះប៉ើងដំបូលទាំងស្រុង១ខ្នងផ្ទះ ប៉ើងដំបូលធ្ងន់ធ្ងរចំនួន៧ខ្នងផ្ទះនិង ប៉ើងដំបូលដោយអន្លើៗចំនួន៥ខ្នង   ។

៧-ស្រុកគាស់ក្រឡ ប៉ះពាល់១ឃុំ លើភូមិចំនួន១បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នងផ្ទះ

៨-ស្រុករុក្ខគិរី  ប៉ះពាល់១ឃុំ លើភូមិចំនួន១បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នងផ្ទះ

និង៩-ស្រុកបាណន់ បណ្តាលឱ្យរន្ទះបាញ់ស្លាប់មនុស្ស១នាក់ផងដែរ ។

ក្នុងឱកាសចុះពិនិត្យតាមខ្នងផ្ទះនេះដែរក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង លោក យ៉ាន ឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះបាតុភូតធម្មជាតិ ដែលអាចនឹងកើតឡើងជាយថាហេតុ និងត្រូវឆាប់រាយការណ៍មកអាជ្ញាធរដែនដី ដើម្បីក្រុម ការងារចុះជួយបានទាន់ពេលវេលាផងដែរ។

សូមបញ្ជាក់ថា ក្រុមគ្រួសាររងគ្រោះទាំងអស់នឹងទទួលអំណោយមនុស្សធម៌ពីសាខាខេត្ត អនុសាខាស្រុក ក្រុមការងារចុះមូលដ្ឋានជាបន្តបន្ទាប់ផងដែរ ៕