តាមលទ្ធផលស្ទាបស្ទង់មតិស្ដីពីឯក រាជ្យជាតិរបស់ពលរដ្ឋកាតាឡូនៀ ស្ថិត នៅភាគឦសាន្ដនៃប្រទេសអេស្ប៉ាញ បង្ហាញឱ្យឃើញថា ពលរដ្ឋក្នុងតំបន់ នោះ រហូតដល់៨០,៧ភាគរយបានគាំទ្រ ដល់ការផ្ដាច់ខ្លួនឯករាជ្យចេញពីប្រទេស អេស្ប៉ាញ ។
មានប្រសាសន៍នៅក្នុងសន្និសីទ កាសែត អនុប្រធានាធិបតីកាតាឡូនៀ លោកស្រី Joana Ortega បានប្រកាសឱ្យ ដឹងថា ក្រោយពេលដែលរាប់សន្លឹក ឆ្នោត បាន២.០៤៣.២២៦ សន្លឹកក្នុង នោះមានពលរដ្ឋដល់ទៅ១.៦៤៩.២៣៩នាក់ គាំទ្រតំបន់កាតាឡូនៀក្លាយទៅជា ប្រទេសឯករាជ្យ ។
ក្នុងពេលជាមួយគ្នានេះ ប្រមុខដឹកនាំ រដ្ឋាភិបាលកាតាឡូនៀ លោក Artur Mas បានបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិ គឺជាជ័យជម្នះមួយយ៉ាងធំធេង ។ នៅក្នុង ការប្រកាសនៅទីក្រុង Barcelona ប្រទេស អេស្ប៉ាញក្រោយបញ្ចប់ការបោះឆ្នោត ប្រជាមតិភ្លាម លោក Artus Mas បញ្ជាក់ ថា “សារជាថ្មីម្ដងទៀត ពលរដ្ឋកាតាឡូ នៀ បានបង្ហាញពីឆន្ទៈរបស់ខ្លួនចង់ទទួល បានឯករាជ្យភាពជាប្រទេសមួយពេញ លេញ ។ ទាំងនោះ គឺជាក្ដីស្រមៃរបស់ ពលរដ្ឋកាតាឡូនៀដែលមានតាំងពីច្រើន ទសវត្សមកហើយ ។
ចំណែករដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ អេស្ប៉ាញ លោក Joana Ortega បាន ច្រានចោលលទ្ធផលបោះឆ្នោតប្រជាមតិ ស្ដីពីឯករាជ្យភាពខាងលើរបស់ពលរដ្ឋ កាតាឡូនៀ ដែលលោកចាត់ទុកថា នោះ ជាសកម្មភាពមួយដែលបរាជ័យ និងមិន នាំមកនូវផលប្រយោជន៍ណាមួយនោះ ឡើយ ។លោក Joana Ortega បញ្ជាក់ទៀតថា រដ្ឋាភិបាលអេស្ប៉ាញចាត់ទុកសកម្មភាព ខាងលើជាការឃោសនានយោបាយដែល រៀបចំឡើងដោយក្រុមតូចមួយគាំទ្រ តំបន់កាតាឡូនៀទទួលបានឯករាជ្យភាព ហើយការធ្វើប្រជាមតិនោះ មិនមាន តម្លៃពិតប្រាកដនៃប្រជាធិបតេយ្យនោះ ឡើយ ។
ពលរដ្ឋកាតាឡូនៀត្រូវបានអូស ទាញចូលរួមក្នុងសកម្មភាពដែលបរាជ័យ នឹងមិនមានផលប្រយោជន៍ណាមួយឡើយ។កាតាឡូនៀជាតំបន់មានការអភិវឌ្ឍ ខ្ពស់បំផុតនៅក្នុងប្រទេសអេស្ប៉ាញដែល មានផលិទ្ធផលសរុបក្នុងស្រុកដល់ទៅ ២០ភាគរយ ហើយមានទិន្នផលនាំចេញ រហូតដល់២៥ភាគរយក្នុងការនាំចេញ សរុបទូទាំងប្រទេសអេស្ប៉ាញ 9