កាលពីថ្ងៃទី៩ ខែវិច្ឆិកា រដ្ឋាភិបាលថ្មី Yemen បានស្បថចូលកាន់តំណែងបើទោះ បីមានការប្រឆាំងយ៉ាងខ្លាំងពីគណបក្ស មហាជន GPC កាន់អំណាច ដឹកនាំដោយ អតីតប្រធានាធិបតី Alli Abdullah Saleh និងក្រុមអ៊ិស្លាម Houthi និកាយ ស៊ីអ៊ីត កំពុងតែគ្រប់គ្រងរដ្ឋធានី Yemen
។ សារព័ត៌មាន AFP បានផ្សព្វផ្សាយថា ពិធីស្បថចូលកាន់តំណែងរបស់រដ្ឋាភិបាល ថ្មី Yemen ក្រោយអធិបតីភាពរបស់ ប្រធានាធិបតី Mansur hadi ។ រដ្ឋាភិ បាលថ្មីមានរដ្ឋមន្ដ្រី ២៩រូប ក្នុងនោះ មានទាំងសមាជិកមកពីគណបក្ស GPC និងសមាជិកមកពីក្រុមអ៊ិស្លាម Houthi ។ ចំណែកសារព័ត៌មាន AP របស់អាមេរិក បានផ្សាយថា មានរដ្ឋមន្ដ្រី៣០រូបមាន វត្ដមានក្នុងពិធីស្បថចូលកាន់តំណែង ៣ រូបអវត្ដមាន និង៣ទៀតមកពីគណបក្ស GPC បដិសេធមិនចូលរួមក្នុងជួរគណៈ រដ្ឋមន្ដ្រី ។
ក្រោយរយៈពេលជាច្រើនសបា្ដហ៍ ប្រឈមវិវាទនយោបាយ បក្ខពួកនៅ Yemen ទីបំផុតក៏បានឯកភាពគ្នាក្រោម អាជ្ញាកណ្ដាលរបស់អង្គការសហប្រជា ជាតិ ក្នុងនោះលោក Khaled Mahah ត្រូវ បានជ្រើសរើសធ្វើជានាយករដ្ឋនន្ដ្រីទទួល បន្ទុកបង្កើតរដ្ឋាភិបាល ។
វិបត្ដិនយោបាយនៅ Yemen បង្កការ ព្រួយបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្ដរ ជាតិ ដោយសារតែប្រទេសនេះស្ថិតនៅ ច្រកផ្លូវដ៏សំខាន់ឆ្ពោះទៅកាន់តំបន់ឈូង សមុទ្រ ។ ប្រសិនបើប្រទេសនេះដួលរលំ ក្លាយជាសង្គ្រាមស៊ីវិលនោះ នឹងគំរាម កំហែងដល់សកម្មភាពចរាចរណ៍ដឹក ជញ្ជូនប្រេងពីបណ្ដាប្រទេសឈូងសមុទ្រ9