កូរ៉េខាងជើង​ដោះលែង​អ្នកទោស អាមេរិក​២​នាក់​

0

​ប្រភព​ស៊ីន​ហួ​បាន​រាយការណ៍​ថា ជន ជាតិ​អាមេរិក​ពីររូប​ដែល​ជាប់ឃុំ​នៅ ក្នុងប្រទេស​កូរ៉េខាងជើង​ត្រូវបាន​ដោះ លែង​ឱ្យមាន​សេរីភាព ហើយ​វិលត្រឡប់ ទៅកាន់​ស្រុក​កំ​ណើ​រវិ​ញ បន្ទាប់ពី​មាន ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រធាន​ស៊ើប ការណ៍​សម្ងាត់​អាមេរិក​ទៅកាន់​កូរ៉េ​ខាង ជើង​ដើម្បី​ពិភាក្សា​ពី​

បញ្ហា​នេះ ។ ​សេចក្ដី​ថ្លែង​ការ​របស់​ការិយាល័យ ប្រធាន​ចារកម្ម​អាមេរិក កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា បញ្ជាក់ថា “​យើង​សូមបញ្ជាក់ ថា ពលរដ្ឋ Kenneth Bae និង Matthew Todd Miller ត្រូវ​អនុញ្ញាត ឱ្យ​ចាក​ចេញពី​កូរ៉េខាងជើង ហើយ​ធ្វើ ដំណើរ​ត្រឡប់មក​ស្រុកកំណើត​វិញ​” ។​download (6)

​ប្រភព​បន្ដថា លោក James Clap per ប្រធាន​ស៊ើបការណ៍​សម្ងាត់​ដែល ទទួល​ភារកិច្ច​ពិភាក្សា​បញ្ហា​នេះ​ជាមួយ ទីក្រុង​ព្យុ​យ៉ាងនោះ​ក៏បាន​វិល​ត្រឡប់មក ស្រុកកំណើត​វិញ​ជាមួយ​បុរស​ទាំងនេះ នាក់​នោះ​ផងដែរ ។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស អាមេរិក លោកស្រី Jennifer Psaki បាន​ថ្លែង​សាទរ​ចំពោះ​កូរ៉េខាងជើង​ដែល បាន​ដោះលែង​ជនជាតិ​អាមេរិក​ដែល កូរ៉េខាងជើង​បាន​ឃុំខ្លួន​ឱ្យមាន​សេរីភាព នេះ ។ ប៉ុន្ដែ​ទោះយ៉ាងណា លោកស្រី​បាន អំពាវនាវ​ដល់​ពលរ​ដ្ឋ​អាមេរិក​គ្រប់់រូប ឱ្យ​ប្រយ័ត្នប្រយែង​នៅក្នុង​ដំណើរ​ទស្សន កិច្ច​ទៅកាន់​បណ្ដា​ប្រទេស​អាស៊ាន ។​​រហូតមកដល់​ពេលនេះ កូរ៉េខាងជើង មិនបាន​បញ្ចេញ​ព័ត៌មាន​បែបណា​ទាក់ ទង​នឹង​ការដោះលែង​ជនជាតិ​អាមេរិក ទាំងពីរ​នាក់​នោះ​នៅឡើយ ។ ​

សូមបញ្ជាក់ថា ជនជាតិ​អាមេរិក ឈ្មោះ Matthew Miller អាយុ​២៤​ឆ្នាំ ត្រូវ​កូរ៉េខាងជើង​ចាប់ខ្លួន​ផ្ដន្ទាទោស​ឱ្យ ធ្វើ​ពលកម្ម​ធ្ងន់​រយៈពេល​៦​ឆ្នាំ​ក្រោម​បទ ចោទប្រកាន់ថា​បាន​ប្រព្រឹត្ដទ​ង្វើ​អរិភាព​។ ចំណែក​ឈ្មោះ Kenneth Bae អាយុ ៤២​ឆ្នាំ ត្រូវ​កូរ៉េខាងជើង​ផ្ដន្ទាទោស​ឱ្យ ធ្វើ​ពលកម្ម​ធ្ងន់​រយៈពេល​១៥​ឆ្នាំ ក្រោម បទចោទប្រកាន់​ថា ប្រើប្រាស់​តួនាទី​ជា ភ្ញៀវ​ទេសចរណ៍​ផ្សព្វផ្សាយ​សាសនា​គ្រិ​ស្ទ ខុសច្បាប់​នៅលើ​ទឹកដី​កូរ៉េខាងជើង ។​​នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នោះ​ផងដែរ សារព័ត៌មាន យ៉ុ​ន​ហាប​របស់​កូរ៉េខាងត្បូង​បាន​ផ្សព្វ ផ្សាយ​ថា ប្រធានាធិបតី​អាមេរិក​លោក អូ​បា​ម៉ា បាន​ផ្ញើលិខិត​ផ្ទាល់ដៃ​ទៅឱ្យ​មេ ដឹកនាំ​គីម ជុន​អ៊ុន ក្នុងករណី​ដោះលែង ពលរដ្ឋ​អាមេរិក​២​រូប​ខាងលើ ។download (9)

​សារព័ត៌មាន​យ៉ុ​ន​ហាប នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា បាន​ផ្សព្វផ្សាយ​ថា នៅក្នុង លិខិត​ដែល​លោក​អូ​បា​ម៉ា​ផ្ញើ​ផ្ទាល់ដៃ តាមរយៈ​ចារកម្ម​ជាតិ​អាមេរិក​ដោយ សរសេរ​ខ្លី​បញ្ជូន​ទៅកាន់​លោក​គីម ជុង អ៊ុន​តាមរយៈ​មន្ដ្រីជាន់ខ្ពស់​របស់​កូរ៉េ ខាងជើង​នៅពេលដែល​ជួបពិភាក្សា​ជា មួយ​មន្ដ្រី​អាមេរិក ។ មាន​ព័ត៌មាន​ផ្សព្វ ផ្សាយ​ថា ទីក្រុង​ព្យុងយ៉ាង​បានស្នើ​ឱ្យមាន មន្ដ្រីជាន់ខ្ពស់​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ ទីក្រុង​ព្យុងយ៉ាង មុន​ពេលដែល​កូរ៉េ​ខាង ជើង​ដោះលែង​ពលរដ្ឋ​អាមេរិក​ទាំង​២ នាក់​នោះ 9