រដ្ឋាភិបាលបាហាម៉ាស់(Bahamas) បានប្រកាសឱ្យដឹងថា យន្ដហោះដឹកអ្នក ដំណើរធុនតូចមួយគ្រឿងបានជួបគ្រោះ ថ្នាក់ ពេលចូលទៅដល់កោះក្រេន នៅ ប្រទេសបាហាម៉ា បណ្ដាលឱ្យអ្នកដំណើរ និងអាកាសយានិក៩នាក់នៅលើយន្ដ ហោះនោះបាត់បង់ជីវិតទាំងអស់ ។
នៅក្នុងសេចក្ដីប្រកាសមួយរបស់ ក្រសួងអាកាសចរណ៍ និងចរាចរណ៍ដឹក ជញ្ជូនប៉ាហាមា់ស់បញ្ជាក់ថា យន្ដហោះ ធុនតូចប្រភេទ Lear 36 Executive Jet បានចាកចេញពីទីក្រុង Nassau បានជួបគ្រោះថ្នាក់នៅវេលាម៉ោង១៧ ម៉ោងនៅក្នុងតំបន់ ថ្ងៃទី៩ ខែវិច្ឆិកា នៅ ពេលដែលព្យាយាមចុះចតនៅក្នុង អាកាសយានដ្ឋានអន្ដរជាតិក្រេន បាហាម៉ា ។
មកទល់ពេលនេះ គេមិនទាន់ដឹងពី មូលហេតុបណ្ដាលឱ្យគ្រោះថ្នាក់ខាងលើ កើតឡើងនៅឡើយ។ នៅក្នុងការប្រកាស របស់ក្រសួងចរាចរណ៍ដែនអាកាស ស៊ីវិលបានឱ្យដឹងថា យន្ដហោះនោះរង ការបំផ្លាញគ្រឿងម៉ាស៊ីនមុនពេលធ្លាក់ ចុះមក ។ ប៉ូលិសក៏បានទៅកាន់កន្លែង កើតហេតុភ្លាមៗក្នុងការជួយសង្គ្រោះ ប៉ុន្ដែមិនមានអ្នកដំណើរណាមួយនៅ រស់នោះឡើយ ។
សកម្មភាពស្រាវជ្រាវ ពីមូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ ខាងលើកើតឡើងត្រូវបានបន្ដស្រាវជ្រាវ នៅថ្ងៃទី១០ ខែវិច្ឆិកា ក្នុងការបញ្ជាក់ឱ្យ បានច្បាស់ ។ នៅពេលនេះ អត្ដសញ្ញាណ ជនរងគ្រោះមិនទាន់ដឹងច្បាប់នៅឡើយ។ប្រភពព័ត៌មានបានឲ្យដឹងថាក្នុងចំណោមអ្នកស្លាប់មានទាំងវិជ្ជបណ្ឌិតMyles Munroe និងភិរិយា ផងដែរ៕