ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុង ពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន ចំនួន០៣

0

ខេត្តព្រះសីហ​នុ៖ក្រុមហ៊ុនចំនួន០៣ រូមមានក្រុមហ៊ុន Peninsula Bay ខេត្តព្រះសីហនុ ជាមួយក្រុមហ៊ុន Intercontinental (IHG) និងក្រុមហ៊ុន Luxury Business Group (LBG)បានចុះការចុះហត្ថលេខាលើកិច្ច ព្រម ព្រៀង ភាពជាដៃគូ មានសារៈសំខាន់ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅ ក្នុងខេត្ត ព្រះសីហនុ ឱ្យកាន់តែទទួលបានភាពទាក់ទាញ។ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារស៊ីហ៊ូ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។

លោក អេតឌី ឈ័រ Eddie Chua នាយកប្រតិបត្តិក្រុមហ៊ុន Peninsula Bay មានប្រសាសន៍ស្វាគមន៍ថា ក្រុមហ៊ុន Peninsula Bay បានចាប់ដៃគូរជាមួយក្រុមហ៊ុនសណ្ឋាគារ IHG និងក្រុមហ៊ុន Luxury Business (LBG) ដើម្បីលើ កកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ផ្តល់សេវាកម្មបដិសណ្ឋាកិច្ចកម្រិតសកល និងលក់រាយខ្នាតយក្ស ក្រុមហ៊ុន បានសហការគ្នាបោះទីតាំង ដើម្បីអភិវឌ្ឍន៍ភាពចម្រុះជូនភ្ញៀវទេសចរណ៍ ក៏ដូចជាការលើកកម្ពស់មុខ មាត់ខេត្ត ព្រះសីហនុ ទៅជាគោលដៅទេសចរណ៍ដ៏សំខាន់នៅអាស៊ីអាគ្នេយ៍ដែលជាសញ្ញាណបង្ហាញពីការងើប ឡើងវិញនៃវិស័យទេសចរណ៍កម្រិតជីវភាពក្នុងតំបន់និងជាកិត្យានុភាពរបស់ខេត្តព្រះសីហនុភាពជាដៃគូរជាមួយ ក្រុមហ៊ុន  IHG និងក្រុមហ៊ុន LBGបានផ្តល់ឱ្យយើងទទួលបាននូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុង ផ្នែកបដិសណ្ឋារកិច្ចនិងការលក់រាយការវិវឌ្ឍន៍នេះគឺជាសក្ខីភាពបង្ហាញពីចក្ខុវិស័យរបស់យើងក្នុងការច្របាច់បញ្ចូលគ្នានូវភាពប្រណីត នវានុវត្តិន៍ និងសម្បត្តិធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាពិសេសខេត្តព្រះសីហនុ ជាគោលដៅថ្មីមិនធ្លាប់មានក្នុងប្រទេសដ៏ទៃ។ ចក្ខុវិស័យសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត Peninsula Bay គឺជាក្រុមហ៊ុនអភិវឌ្ឍន៍លើវិស័យសណ្ឋាគារការលក់រាយនិងការកម្សាន្ត។ការអភិវឌ្ឍន៍នឹងមានមុខងារជាច្រើនដូចជា៖ សណ្ឋាគារប្រណិតចំនួន៣ ដោយរាប់បញ្ចូលទាំងសណ្ឋាគារ InterContinental ខេត្តព្រះសីហនុ នឹងផ្តល់ សេវាបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរណ៍តាមកម្រិតតម្រូវការ។  មជ្ឈមណ្ឌលលក់រាយស្តង់ដារអន្តរជាតិ ដែលនាំមកជូនដោយក្រុមហ៊ុន LBG។ សួនទឹកកម្សាន្ត និងអាងចិញ្ចឹមត្រីសមុទ្រធំជាងគេលើពិភពលោក ដែលត្រូវបានរចនាឡើងក្រោមកិច្ចសហការ និងភាពជាដៃគូជាមួយអ្នកជំនាញពិភពលោក Pico Play និង ICM ដែលជាក្រុមហ៊ុនឈានមុខគេខាងរចនាបថ វិស្វកម្ម និងប្រតិបត្តិការក្នុងអាងចិញ្ចឹមត្រី និងការកម្សាន្តផ្សេងៗ។ អាងចិញ្ចឹមត្រីសមុទ្រដែលជាគោលដៅប្រជែងកំណត់ត្រាពិភពលោក នឹងមានបង្ហាញអំពីភាពអស្ចារ្យ នៃជីវចម្រុះសមុទ្ររបស់ប្រទេសកម្ពុជា ៕

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏ថា ខេត្តព្រះសីហនុ គឺជាទឹកដី តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបានប្រសិទ្ធនាមថាជា «តារារៈនាទិស និរតី» និងកំណត់ជាតំបន់ សេដ្ឋ កិច្ចពិ សេសគំរូពហុបំណង។ ការចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្ត ព្រះសីហនុឱ្យកាន់តែ ទទួល បានភាពទាក់ ទាញនិងរីកចម្រើនទៅមុខជាលំដាប់ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះ ឈានឆ្តោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងអបអរសាទរពិធីចុះហត្ថ លេខាលើកិច្ចព្រមព្រៀងនាពេលនេះដែលជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុនទាំង៣ សហការគ្នាល្អទទួល បានជោគជ័យ និងដំណើរការដោយរលូនព្រមទាំងទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីគ្រប់មជ្ឈ ដ្ឋានជាតិ និងអន្តរជាតិ៕

នាគសមុទ្រ