កំពង់ស្ពឺ=ក្នុងខេត្តកំពង់ស្ពឺទាំងមូលគេបានសង្កេតឃើញថាស្ថានភាពកាប់បំផ្លញឈើនិងដឹកជញ្ជូននៅតែបន្តយ៉ាងធ្ងន់ធ្ងរនៅពេលដែលមន្ត្រីពាក់ពន្ធ័បន្តបើកដៃឲ្យឈ្មួញធំៗដឹកឆ្លងកាត់មិនបង្ក្រាបបែជាឃុបឃិតទៅវិញ។ជាពិតការរកស៊ីឈើក្រញូងបើទោះជាបុគ្គលនោះមានអំណាចឬបុណ្យសក្ក័ប៉ុណ្ណាក៏ការប្រព្រឹត្តទៅមានទម្លាប់ឆ្លងកាត់ជំនាញឬត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចពាក់ពន្ធ័ដែលគេតែងតែហៅ (ការបើកភ្លើងខៀវ) ។
ថ្មីៗនេះគេបានសង្កេតឃើញលោក វរសេនីយ៏ត្រី ប៊ុត ប៊ុនធឿន ជាអធិការស្រុកឪរ៉ាល់ក៏បានពាក់ពន្ធ័និងរឿងរកស៊ីដាក់ហ៊ុនជាឈ្មួញ ក្នុងភូមិសាស្ត្រផងនិងក្រៅភូមិសាស្ត្រផង ក្នុងនោះត្រូវបានគេដឹងថាឈ្មួញដែល បានរកស៊ីឈើយ៉ាងសកម្មជាងគេនោះ ត្រូវជាភរិយាក្រោយរបស់លោកផ្ទាល់តែ ម្តង។ ។ កត្តាបែបនេះបានជំរុញឲ្យមានលើកឡើងពីមតិមហាជនជា ច្រើននៅ ក្នុងខេត្តកំពង់ស្ពឺ ដោយបានពោលថា ទាំងអ្នករកស៊ី ទាំងសមត្ថកិច្ច ជាមនុស្ស តែមួយដូចនេះមិនបាច់រកមុខអ្នកបំផ្លាញព្រៃឈើនោះទេ។
ក្រៅពីជំនួញឈើប្រណិតលោក វរសេនីយ៏ត្រី ប៊ុត ប៊ុនធឿន ជាអធិការស្រុក ឪរ៉ាល់រូបនេះក៏បានជាប់ពាក់ពន្ធ័និងការបើកឲ្យមានល្បែងភ្នាល់កន្ទុយលេខ ពេញស្រុកមិនបង្ក្រាបថែមទាំងឲ្យពួកមេធំទាំងនោះបង់លុយបង់កាក់ជាប្រចាំ មកឲ្យខ្លួនថែមទៀត ។
សេចក្តីរាយការណ៏បានលើកឡើងទៀតថា អធិការស្រុក ឪរ៉ាល់នេះក៏បានបើក ដៃឲ្យក្រុមឈ្មួញរកស៊ីអារឈើនិងរោងកែឆ្នៃឈើខុសច្បាប់ក្នុងភូមិសាស្ត្រដែលខ្លួនបានគ្រប់គ្រង(ជួយបិទបាំង) ។
ម្យ៉ាងទៀតលោកអធិការរូបនេះក៏បានទទួល ការលុយពីក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ដែលដឹកឆ្លងកាត់តំបន់របស់ខ្លួនពោល គឺជារបៀបដាក់ត្រូលជជុះថែមទៀត។ កម្ពុជាថ្មីបានព្យាយាមទាក់ទងលោកអធិការ តាមទូរសព្ទ័ជាច្រើនដងតែមិនមាន អ្នកទទួលថែមទាំងព្យាយាមចុចទំលាក់មិនលើកលេខទូរសព្ទ័របស់អ្នកការសែតទៀតផង ៕