សៀមរាប: លោក ហែន ពុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចីលជាគណៈអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសការងាររៀបចំផែនការប្រើប្រាស់ដីភូមិ តំបន់បឹងទន្លេសាប ដែលមានការចូលរួមពីមន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ពាក់ព័ន្ធ និងមន្ត្រីជំនាញរដ្ឋបាលខេត្ត កាលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៥ ។
កិច្ចប្រជុំពិនិត្យ និងតម្រង់ទិសការងាររៀបចំផែនការប្រើប្រាស់ដីភូមិ តំបន់បឹងទន្លេសាប នេះរៀបចំក្នុងគោលបំណងដើម្បីរៀបចំឱ្យបានផែនការប្រើប្រាស់ដីភូមិ នៃឃុំបឹងទន្លេសាប ព្រមទាំងពិនិត្យមើលព័ត៌មានដែលទទួលបាន និងរៀបចំជាផែនការប្រើប្រាស់ដីថ្នាក់ភូមិ ឃុំ តំបន់បឹងទន្លេសាប រៀបចំគម្រោងសម្រាប់ដាក់ ក្នុងកម្មវិធីវិនិយោគ ៣ឆ្នាំ របស់ឃុំ សង្កាត់ ក្រុង ស្រុក រៀបចំសំណើរគម្រោង ដែលសំណើរគម្រោងនេះ ត្រូវរំលេចឱ្យស្ថិតនៅក្នុង កម្មវិធីវិនិយោគឃុំសង្កាត់ក្រុងស្រុក និងត្រូវរៀបចំផែនការបន្តសម្រាប់ការរៀបចំឯកសារទាំងពីរខាងលើ៕